ព័ត៌មានអន្តរជាតិ៖ ជាមួយនឹងរបាយការណ៍ចុងក្រោយ ទើបតែទទួលបានរកអោយឃើញថា បុរស ដែលបានប្លន់យន្តហោះនោះ មានពេលមួយ គាត់បានគម្រាម បើកយន្តហោះ ទម្លាក់អោយស្លាប់ ទាំងអស់គ្នា នេះបើយោងតាមសម្តី ក្រុមអ្នកធ្វើដំណើរ នៅលើយន្តហោះ ដែលគេបានប្លន់ខាងលើ

លើសពីនេះ ទីភ្នាក់ងារ សារព័ត៌មានបរទេស ស្កាយ បានចេញអត្ថបទសារព័ត៌មាន អោយដឹងថា បុរសដែលជាជនជាប់ចោទ និងជា បេក្ខភាព កំពូលមនុស្សហ៊ានក្លា ក្នុងការ ប្លន់យក យន្តហោះ ខាងលើ មានឈ្មោះថា Hailemedehin Abera Tagegn គាត់បានឆ្លៀតឱកាស រឹបអូស និងប្លន់យក យន្តហោះ ប្រភេទ Boeing 767 នៅពេលដែលបុរសជាអ្នកយន្តហោះ ជនជាតិ អ៊ីតាលី ចូលទៅក្នុង បន្ទប់ទឹក ។

ប្រភពដដែលបន្តអោយដឹងថា បុរសដែលត្រូវជាជនជាប់ចោទរូបនោះ ជាជនជាតិ អេត្បូពី ត្រូវ បានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន នៅឯអាកាសយានដ្ឋាន អន្តរជាតិ ប្រទេស ញ៉ូវសេឡេន។ បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹងថា មុនពេលចាប់ឃាត់ខ្លួនបន្តិច គេឃើញបុរសជា ជនជាប់ចោទរូបនេះ ព្យាយាមរត់គេចខ្លួន ដោយសំរូតចុះ ចេញតាមមាត់បង្អួច នៃទ្វារយន្តហោះ ដោយប្រើខ្សែពួរ តែដឹងអីថា ត្រូវមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ខណៈរំពេចនោះ គាត់បាន ចុះចាញ់ជាមួយនឹងមន្រ្តីប៉ូលីស ដោយមានការស្នើសុំ សិទ្ធជ្រកកោន នៅក្នុងប្រទេសនេះ ។

គួរបញ្ជាក់ផងដែរថាជនជាប់ចោទខាងលើត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានការបង្ខំចិត្តអោយ ចុះចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ Geneva ក្រោយពីគាត់បានឆ្លៀតឱកាស ប្លន់យកពី អ្នកបើកបរ អំឡុងពេលដែល អ្នកបើកបរ ចូលទៅក្នុងបន្ទប់ទឹក ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា យន្តហោះ ខាងលើ បើតាមការគ្រោងទុក នឹងធ្វើការចុះ ចត នៅឯទីក្រុង Rome នាវេលាម៉ោង ៤ និង ៤០ នាទីទាបភ្លឺ ក្រោយពីបានចាកចេញពីក្រុង Addis Ababa ប្រទេស អេត្យូពី តែដឹងអីថា វាត្រូវបានបង្ខំអោយចុះចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ ប្រទេស ញូវសេឡេនទៅវិញ នៅវេលាម៉ោង ៦ ព្រឹក (ម៉ោងក្នុងស្រុក ប្រទេស ញូវសេ ឡេន) ក្រោយពីវា ត្រូវបានបញ្ជា ដោយបុរសជាជនជាប់ចោទ។

យោងតាមរបាយការណ៍ ក្រុមអ្នកធ្វើដំណើរ នៅលើយន្តហោះ ប្រភេទ Boeing 767 300 នេះ ត្រូវ បានរកអោយឃើញថា ពិតជាមិនបានទទួលរង ផលអាក្រក់អ្វីនោះទេ ។

បើយោងតាមសេចក្តីរាយការណ៍ បុរសដែលត្រូវជាជនជាប់ចោទខាងលើនេះ អាចនឹងប្រឈមក្នុង ការជាប់ពន្ធនាគារ ចន្លោះពី ២០ ទៅ ២៥ ឆ្នាំ ៕

<object width="501" height="429" data="http://www.youtube.com/v/95-drG_wcXk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/95-drG_wcXk&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ