CamNews

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទុះសង្គ្រាមសម្តីជាមួយ​​តារាហូលីវូដ​​ដ៏ល្បី​គឺ​លោក អាណុល!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានសំណូមពរ​អ្នកដែលអញ្ជើញ​ទៅចូលពិធី​សាសនាប្រចាំ​ឆ្នាំ «​National Prayer Breakfast» នៅព្រឹក​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ (ម៉ោងនៅ​រដ្ឋធានីវ៉ាស៊ីនតោន) ឲ្យរួមគ្នា​ធ្វើការបួងសួង​បែរបន់ដល់​តារាភាពយន្ត​ហូលីវូដដ៏ល្បីគឺ​លោក អាណុល (Arnold Schwarzenegger) ដែលបាន​ជំនួសតំណែង​របស់លោក​ជាពិធីករ​នៃកម្មវីធី​ទូរទស្សន៍ NBC «The Celebrity Apprentice» ពីព្រោះ​តែប្រជាប្រិយភាព​នៃកម្មវិធីនេះ​មានភាពធ្លាក់ចុះ​ខ្លាំង​ មិនដូចកាលដែលលោក ត្រាំ នៅជាតារា​របស់កម្មវីធី​​នេះ​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ CNN នៅរសៀល​ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

​នាកិច្ចចាប់ផ្តើម​នៃការថ្លែងសុន្ទរកថា​នៅក្នុងពិធីខាងលើ​លោក ដូណាល់ ត្រាំ បាននិយាយ​យ៉ាងដូច្នេះថា «នៅពេល​ដែលខ្ញុំបាន​ឈរឈ្មោះ​​ដើម្បី​ប្រកួត​ប្រជែង​​យក​តំណែង​​ជា​​ប្រ​ធា​នា​ធិប​តី​អាមេរិក ខ្ញុំចាំបាច់​ត្រូវចាកចេញ​ពីកម្មវិធីទូរទស្សន៍​ដ៏មានប្រជាប្រិយភាព​នេះ ហើយ​ពួក​គេ​​បាន​យក​តារា​​ភាព​យន្ត​ហូ​លី​វូដ​​ដ៏​ល្បី​លោក​ អាណុល មកជំនួស​​តំណែងខ្ញុំ ប៉ុន្តែយើងទាំងអស់គ្នា​ដឹង​ច្បាស់​ហើយ​ថា​​ តើ​វា​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នោះ គឺថា​កម្រិតប្រជាប្រិយភាព​បានធ្លាក់ចុះចូលបំពង់លូរ​តែ​ម្តង... និយាយរួមវា​ជាមហន្តរាយ​សុទ្ធសាធ ដូច្នេះបើ​សិនជាអាច ខ្ញុំគ្រាន់តែ​​មាន​បំណង​ចង់​​ធ្វើ​ការ​​បន់​ស្រន់​សម្រាប់លោក អាណុល ចំពោះកម្រិត​ប្រជាប្រិយភាព​ទាំងនោះ»។

ការអធិប្បាយនេះ​ប្រហែលជា​ត្រូវបានធ្វើឡើង​ក្នុងគោលបំណង​ជារឿងកំប្លែង​មួយតែប៉ុណ្ណោះ ប៉ុន្តែលោក អាណុល​ បានឆ្លើយតប​ទៅវិញ​ភ្លាមៗ​​តាមរយៈគណនី​បណ្តាញសង្គម Twitter ដោយហៅ​លោក​ប្រធានាធិបតី​អាមេរិក​ផ្ទាល់ចំៗ​ថា «អេ! ដូណាល់... ខ្ញុំមានគំនិតល្អមួយ​​​គឺថាហេតុអ្វីក៏​យើងមិនផ្លាស់ប្តូរការងារ​គ្នាវិញទៅ? ដោយអ្នកមកកាន់ការ​នៅផ្នែកកម្មវិធី​ទូរទស្សន៍ ព្រោះថា​អ្នកមានជំនាញខ្លាំង​ណាស់ខាងរឿង​ការទាក់ទាញ​កម្រិត​ប្រជាប្រិយភាព ចំណែកខ្ញុំ... ខ្ញុំទៅបំពេញ​ការងារ​របស់អ្នកវិញ ដើម្បីអាចធ្វើ​ឲ្យប្រជាពលរដ្ឋ​អាមេរិក​ទាំងអស់​គ្នាអាចសម្រាន្ត​លង់លក់​បានដោយស្ងប់​សុខ​ជាសាថ្មីម្តង​ទៀត​»។

គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានចាកចេញពីកម្មវិធី «The Celebrity Apprentice» កាលពីឆ្នាំ២០១៥ នៅពេល​ដែលលោក​ងាកមក​ធ្វើការឃោសនា​រកសំឡេងឆ្នោត ​ដើម្បីប្រកួតប្រជែង​យកតំណែងជា​ប្រធានាធិបតី​អាមេរិក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី