អត្តពលិក ជានារីកែភេទ ម្នាក់បានប្តឹងទៅ សហព័ន្ធកីឡា កាយវប្បកម្ម CrossFit ដោយបានអះអាងថា សហព័ន្ធ មួយនេះមិន អនុញ្ញាតិអោយនាង ចូលប្រកួត កីឡាករកាយវប្បកម្ម ផ្នែកនារីទេ ។

Chloie Johnson អត្តពលិក កីឡាកាយវប្បកម្ម ម្នាក់ដែលបាន កែភេទពី ប្រុសមកស្រី នៅក្នុងឆ្នាំ ២០០៦ ។ Chloie បានដាក់ពាក្យ បណ្តឹងទៅ តុលាការ ដោយផ្តឹងទារ អោយសហព័ន្ធ CrossFit សងជំងឺចិត្តដល់ នាង ២,៥ លានដុល្លារ ដើម្បីបញ្ចប់រឿងនេះ ។ នាងបញ្ជាក់ថា នាងបានវះកាត់ កែមកជាស្រី នៅឆ្នាំ ២០០៦ ហើយត្រូវបាន រដ្ឋាភិបាលរដ្ឋ California ទទួលស្គាល់ ថានាងជាស្រី ពេញសិទ្ធិហើយ ។

<object width="500" height="400" data="http://www.youtube.com/v/apSe2eruXGI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/apSe2eruXGI&rel=1" /></object>

ងាកមកខាង CrossFit វិញក៏បាន ឆ្លើយតប វិញផងដែរថា សហព័ន្ធ ស្វាគមន៍ នាងជានិច្ច ក្នុងការប្រកួត តែនាងត្រូវតែ ប្រកួតជាមួយ បុរសៗ ។ CrossFit បន្តថា បើទោះបីនាង បានកែភេទ រួចរាល់ហើយក្តី តែ វាមិនអាច កែការពិតថា នាងកើតមកជា មនុស្សប្រុស ហើយនិងមាន កំលាំងដូចជា មនុស្សប្រុសនោះ ទេ ប្រសិនបើយើង អនុញាតិ អោយនាងចូល ប្រកួតនៅ ក្នុងផ្នែកនារី នោះវានឹងក្លាយជា ភាពអយុត្តិធម៌ សំរាប់នារីផ្សេងៗ ។ យើងនឹងរង់ចាំ មើលថាតើក្តី មួយនេះ អ្នកណាជាអ្នកឈ្នះ ទៅ ?

ប្រែសម្រួល ៖ កុសល
ប្រភព ៖ tmzsport