(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចខាងលិចស្ពានអាកាស៧មករា តែងតែសម្លឹងមើលនូវ គម្រោងអភិវឌ្ឍន៍ក្រុងពាណិជ្ជកម្ម និងលំនៅឋាន Booyoung Town ដែលវិនិយោគរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នូវទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លារអាមេរិក។

គម្រោងនេះ បានហ៊ុព័ន្ធរបងសង្ក័សីលើផ្ទៃដី សរុបជាង២លានម៉ែត្រការ៉េ នៅជាប់នឹងក្លោងទ្វារវត្តអង្គត់បុរី តាមបណ្តោផ្លូវសហព័ន្ធរុស្ស៊ី ក្រោយតែពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ គេឃើញមានសកម្មភាព គ្រឿងចក្ររបស់ក្រុមហ៊ុន ជីកដីសម្រាប់ធ្វើ ចំណតយានយន្ត នៅខាងក្រោមដី នៃអគារពាណិជ្ជកម្ម។ ប៉ុន្តែរហូតមកដល់ពេលនេះ ពោលមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ គេលែងឃើញសកម្មភាព នៃដំណើរការសាងសង របស់គម្រោងនេះទៀតហើយ ដោយមិនដឹងមូលហេតុអ្វីនោះទេ។

ពាក់ព័ន្ធនឹងការផ្អាកសកម្មភាពសាងសង់នេះ អ្នកជំនាញក្នុងវិស័យអចលទ្រព្យលើកឡើងថា ជារូបភាពមិនល្អឡើយសម្រាប់ វិស័យអចលនទ្រព្យរបស់កម្ពុជា ដោយសារតែគម្រោងអភិវឌ្ឍនេះ នៅជាប់នឹងមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាផ្លូវគណៈប្រតិភូទាំងជាតិ និងអន្តរជាតិឆ្លងកាត់។ ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាលពិនិត្យ និងជំរុញគម្រោងនេះ ក៏ដូចជាគម្រោងនានា នៅជាប់ផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីមុខមាត់ប្រទេសជាតិ។

លោក គីម ហ៊ាង ប្រធានសមាគម អ្នកវាយតម្លៃអចលទ្រព្យកម្ពុជា បានប្រាប់ Fresh News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ «វាមិនមែនជាការល្អឡើយ ដែលក្រុមហ៊ុន Booyoung បានផ្អាកសាងសង់នូវគម្រោង Booyoung Town នៅលើដីដ៏ធំសម្បើម តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ព្រោះជារូបភាពមិនល្អទេសម្រាប់កម្ពុជា ដោយសារតែមហាវិថីនេះ មានប្រតិភូជាន់ខ្ពស់ទាំងជាតិ និងអន្តរជាតិឆ្លងកាត់ ដូច្នេះរាជរដ្ឋាភិបាល គួរមានវិធានការណ៍ជំរុញឲ្យក្រុមហ៊ុននេះ ធ្វើការសាងសង់គម្រោងរបស់ខ្លួនឲ្យបានឆាប់»។

ពាក់ព័ន្ធការផ្អាកសកម្មភាព សាងសង់របស់ Booyoung Town នេះ ទំព័រកំសាន្ត មិនទំនាក់ទំនងក្រុមហ៊ុន Booyoung បាននៅឡើយទេ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជម្រាបថា ម្រោងកសាងទីក្រុង Booyoung Town ត្រូវបានវិនិយោគដោយក្រុមហ៊ុនពហុធុរកិច្ចដ៏ ធំរបស់ប្រទេស កូរ៉េខាងត្បូង Booyoung Group។ គម្រោងមួយនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៣ នៅលើផ្ទៃដីសរុបជាង២លានម៉ែត្រការ៉េ ដោយក្រុមហ៊ុន នឹងកសាងកន្លែងស្នាក់នៅចំនួន ១៧ ០០០ Unit អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលកីឡា និងសាលារៀន ដែលមានទឹកប្រាក់វិនិយោគជាង ១,១ ពាន់លានដុល្លារ។ នៅដំណាក់កាលទី១នេះ ក្រុមហ៊ុននឹងសាងសង់អគារស្នាក់នៅរួម និងអគារពាណិជ្ជកម្មលើផ្ទៃដី ២៥ ម៉ឺនម៉ែត្រការ៉េ ដោយមានទុនវិនិយោគប្រហែល ១០៥ លានដុល្លារអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី