CamNews

Nong Arunosha បង្ហើបថាខ្សែភាពយន្ដ “Prom Likit” នឹងចាប់ផ្ដើមថត នៅខែកុម្ភៈ ២០២១

Nong Arunosha បង្ហើបឱ្យដឹងថា ខ្សែភាពយន្ដភាគ “Prom Likit” នឹងចាប់ផ្ដើមថត នៅខែកុម្ភៈ ឆ្នាំ ២០២១ នេះបើយោងតាមបទសម្ភាសន៍ចុងក្រោយរបស់នាង ។

ផលិតករខ្សែភាពយន្ដភាគរូបនេះ បាននិយាយថា សិក្ខាសាលាស្ដីពីការសម្ដែង នឹងចាប់ផ្ដើមប្រារព្ធឡើង នៅខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ។

អ្នកនាងផលិតករ បន្ថែមថា លោក Pope Thanawat និងកញ្ញា  Bella Ranee នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគនេះ ។ សួរអំពីអ្នកដឹកនាំរឿងថ្មីនៃខ្សែភាពយន្តភាគ “Prom Likit” អ្នកនាង Nong Arunosha បង្ហើបឱ្យដឹងថា បច្ចុប្បន្ន អ្នកនាង មានអ្នកនាំរឿងថ្មីហើយ ។ ប៉ុន្ដែអ្នកនាង មិនបានប្រាប់ឱ្យដឹងថា ជាអ្នកណានោះទេ ។

អ្នកនាងបញ្ជាក់ប្រាប់ថា អ្នកទាំងអស់គ្នា នឹងបានដឹងថា អ្នកដឹកនាំរឿងជានរណា នៅថ្ងៃក្រុងពាលីបើកថតរឿង ។ យោងតាមប្រភពមួយ លោក Mai Pawat អ្នកដឹកនាំរឿង “Buppesunnivas” បានចុះកុងត្រា ជាមួយស្ថានីយ៍ទូរទស្សន៍ ONE 31 ។ ហេតុដូច្នេះហើយ លោក មិនអាចដឹកនាំរឿង “Prom Likit” បានទេ ដែលជារដូវកាលទី២ នៃខ្សែភាពយន្ដភាគ “Buppesunnivas” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate