CamNews

អ្នកប្រព្រឹត្ដអំពើពុករលួយ ត្រូវបានវែកមុខ ជាបណ្ដើរៗ

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​ចំនួន ​៤ រូប ​ត្រូវ​ត្រូវចៅក្រម​ស៊ើបសួរ​
សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ
ទី​៩ ខែសីហា ឆ្នាំ​២០១២ ក្រោម​ការចោទប្រកាន់​ពីបទ ពុករលួយ។

មន្ដ្រីសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន

​មន្ត្រី​ទាំង ​បួនរូបខាងលើ រួម​មាន ឈ្មោះ ​សារ៉េត បូរ៉ា​មី ជា​អគ្គនាយករង​ក្រសួង​រៀបចំ​ដែនដី
នគរូបនីយកម្ម និង​សំណង់​, ឈ្មោះ​ ផូ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​, ឈ្មោះ ​មាស ឥស្ស​រ៉ា
អនុប្រធាននាយកដ្ឋាន និងឈ្មោះ​ ទុយ ឡាយ​រិ​ទី្ធ     ជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​រៀបចំ​ដែនដី
នគរូបនីយកម្ម និង​សំណង់ ​ត្រូវ​ត្រូវចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ
ខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​ស៊ើបអង្កេត លើរឿងក្ដៅនេះ។

​ចំពោះ​មូលហេតុ​ នៃ​ការឃាត់ខ្លួនមន្ត្រីពុករលួយទាំង​នេះ ត្រូវបានគេឱ្យដឹង​ថា    រាជ​រដ្ឋាភិបាល​
កម្ពុជា​ បាន​លើក​គម្រោង ​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច និងសាងសង់​លំនៅស្ថាន​   ជូន​អតីត
យុទ្ធជន​ប្រចាំឆ្នាំ​២០១១ ដែលមាន​ទឹកប្រាក់​ប្រមាណ​រាប់សិប​ពាន់​លាន​រៀល​។  ប៉ុន្តែ​នៅពេល
ដែល​យកទៅអនុវត្ត​ជាក់ស្តែង​ មន្ត្រី​មួយចំនួន​បាន​ឃុប​ឃិត​គ្នា ​កេងប្រវ័ញ្ច​ថវិកា​ទាំងនេះ យក
ទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ឆ្លងតាម​ការត្រួតពិនិត្យ​ និង​ស្រាវជ្រាវ​រួចហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កំណត់​​អត្ត
សញ្ញាណ​មនុស្ស​ជាប់​ពាក់ព័ន្ធ​ នឹង​ករណីនេះ រួច​សុំ​គោលការណ៍​ពី​តុលាការ​ឃាត់ខ្លួន​ពួកគេ​
យកមក​សាកសួរ ​ប្រយោជន៍​ដើម្បី​រក​បក្ខពួក និង​ខ្សែរយៈ​ជា​បន្ត​ទៀត៕

ដោយ ៖ ចិន្ដា
ប្រភព ៖ tv9/cen