CamNews

ម្តាយធម៌ នាំកូនស្រីធម៌ ទៅធ្វើការនៅថៃ រួចលួចលក់នាងឲ្យគេ ដើម្បីធ្វើប្រពន្ធចុង ត្រូវនាងប្តឹង(មានវីដេអូ)

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ឈ្មោះ ថៃ វួយឆេង អាយុ ៣៧ ឆ្នាំ  រស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុក
កងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ នេះ នាងបានស្វែងរក ជួប
ជាមួយអ្នកកាសែត ហើយបានអះអាងថា នាងត្រូវម្តាយធម៌ នាំទៅធ្វើការនៅប្រទេសថៃ ហើយ
លក់នាងដូចសត្វ មាន់ ទា ឲ្យទៅថៅកែថៃ ដើម្បីទុកបម្រើ តណ្ហា ដោយនាងមិនអាចស៊ូទ្រាំបាន
នាងក៏លួចរត់មកកម្ពុជា ។

នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន នៅចំណុចរង្វង់មូល នៃច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ ស្រ្តីឈ្មោះ ថៃ វួយឆេង បានឲ្យដឹងថា នាងបានពឹកពាក់ ឲ្យម្តាយធម៌ម្នាក់ ឈ្មោះ
ហែម ម៉ៅ អាយុ ៦១ ឆ្នាំ រស់នៅភូមិក្បាលស្ពាន ២ សង្កាត់/ក្រុង ប៉ោយប៉ែត ជាកម្មករបោសសម្អាត
ជួយរកការងារឲ្យធ្វើ ពេលទៅដល់ប្រទេសថៃ ធ្វើការបានមួយរយៈពេល សុំថៅកែត្រឡប់មកស្រុក
កំណើតវិញ ស្រាប់តែត្រូវគេហាមឃាត់មិនឲ្យមកទេ ដោយ ថៅកែនិយាយថា (នាងត្រូវបានគេលក់
ទៅឲ្យគាត់ក្នុងតម្លៃ ៥០.០០០ បាត បើមិនធ្វើការ គឺត្រូវធ្វើជាប្រពន្ធចុងគេ ឬត្រូវប្រគល់ខ្លួនប្រាណ
ឲ្យគេ ទើបសុខខ្លួន) ពេលនោះ ទើបដឹងច្បាស់ថា ម្តាយធម៌របស់នាងលក់នាងឲ្យថៃ។

ស្រ្តីរងគ្រោះបានបញ្ជាក់ថា ដោយមានភាពភ័យខ្លាច នាងបានលួចរត់ ខណៈថៅកែថៃមិននៅផ្ទះ
ពេលរត់គេចខ្លួន នៅស្រុកថៃ នាងក៏បានជួបជាមួយអ្នកសុំទាន ជនជាតិខ្មែរម្នាក់ ដែលមានចិត្ត
សប្បុរស ក្រោយពីនាងរៀបរាប់ ដំណើរដើមទងឲ្យស្តាប់ ក៏បានឲ្យប្រាក់នាង ១០០០បាត ជិះ
រថយន្តត្រឡប់មកកម្ពុជាវិញ តាមច្រកប៉ោយប៉ែត ក៏ បានជួបជាមួយ ម្តាយធម៌ចិត្តអប្រិយនោះ
ទើមានការឈ្លោះប្រកែកគ្នាបែកផ្សែងតែម្តង ។

ដោយមើលឃើញថា ស្រី្តទាំង ២ នាក់ ឈ្លោះប្រកែកគ្នាផ្អើល និងមានមនុស្សចោមរោមមើល
រហូតដល់ស្ទះចរាចរ ក៏ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន យកទៅសួរនាំ នៅអធិការដ្ឋាន
នគរបាល ក្រុងប៉ោយប៉ែតទាំង ២ នាក់ ។ មកដល់ពេលនេះ គេពុំទាន់ដឹងថា នរណាខុស នរ
ណាត្រូវនៅឡើយទេ ព្រោះស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ច៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល