CamNews

ច្បាស់ការណ៍ហើយ , ការពិតយន្តហោះ រុស្ស៊ីដែលដឹកមនុស្ស ៣៩នាក់ ហើយធ្លាក់នោះ ពិតជា...

(រុស្ស៊ី)៖ យោងតាមសារព័ត៌មានធំៗរបស់រុស្ស៊ីចំនួនពីរគឺ RT និង Sputnik បានចេញផ្សាយព័ត៌មាន​​ចុងក្រោយថា យន្តហោះផ្ទុកមនុស្ស ៣៩នាក់ដែលបានធ្លាក់នៅតំបន់ Siberia ប្រទេសរុស្ស៊ី​នាព្រឹកថ្ងៃចន្ទនេះ មិនបានបណ្តាលឲ្យមនុស្សស្លាប់​ដូចព័ត៌មាន ដែលបានចេញផ្សាយពីដំបូងនោះឡើយ ពោលគឺមានត្រឹមតែ​មនុស្ស ១៦នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច​ដោយសារព័ត៌មានរុស្ស៊ី Sputnik ដដែលនារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

យន្តហោះធុនបង្គួរ​ខាងលើនេះ​បានធ្លាក់នៅចម្ងាយ ២៩គីឡូម៉ែត្រ​ពីតំបន់ Tiksi ហើយភ្លាមៗ​ក្រោយពី​ទទួល​បានដំណឹង​នៃ​ការធ្លាក់យន្តហោះ​ខាងលើនេះ ក្រុមសង្គ្រោះរុស្ស៊ី​បានបញ្ជូនឧទ្ធម្ភាគចក្រ Mi-8 ចំនួនបីគ្រឿង​ទៅកាន់កន្លែងកើតហេតុ។

ដំណាក់កាលដំបូងក្រុមសង្គ្រោះបានអះអាងថា យន្តហោះខាងលើនេអះបានធ្លាក់ និងដាច់ចេញជាបីកំណាត់​ប៉ុន្តែវាមិនបានផ្ទុះឆេះនោះឡើយ។ សម្រាប់មូលហេតុនៃការធ្លាក់ត្រូវបាន​អ្នកជំនាញអះអាង​ជាបឋមថា អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ ខណៈក្រុមជំនាញក៏កំពុងស្វែងរកប្រអប់ខ្មៅបន្តទៀត។ សម្រាប់​អ្នករងរបួសទាំង ០៤នាក់នោះកំពុងត្រូវបាន​ដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរ​ពេទ្យ​ដើម្បីសង្គ្រោះបន្ទាន់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី