ក្នុងចំណោមមនុស្ស ១០នាក់ ប្រហែលជាមានមនុស្សចំនួន ៥នាក់ ជួបបញ្ហាទាក់ទិននឹងការស្លៀកពាក់ នៅពេលដែលពួកគេមានជើងខ្លី និងខ្នងវែង។

ស្ទីលស្លៀកពាក់នេះ ស័ក្ដិសមសម្រាប់នារីជើងខ្លី ខ្នងវែង (រូបភាពអ៊ីនធើរណិត)

ស្ដ្រីទាំងឡាយ មិនថាតែមានមុខមាត់ស្រស់ស្អាត ឬអាក្រក់ នៅពេលស្លៀកពាក់ ពួកគេតែងតែព្រួយបារម្ភចំពោះបញ្ហាមិនស័ក្ដិសមជាមួយឈុតសម្លៀកបំពាក់ដែលពួកគេប្រើប្រាស់ ខណៈដែលខ្នងពួកគេវែង និងជើងខ្លី។ នេះជាបញ្ហាដែលនារីជាច្រើនងាយជួបប្រទះ ប៉ុន្ដែវាក៏ងាយស្រួលដោះស្រាយ។

សូមស្វែងយល់អំពីវិធីខាងក្រោម ដើម្បីដោះស្រាយបញ្ហាខាងលើ ៖

វិធីទីមួយ ៖

គោលការដំបូង ក៏ដូចជាគោលការរួមសម្រាប់ស្ដ្រី គឺអូសបន្លាយជើងទាំងពីរ។ ប្រវែង “ស្រមោល” ដែលអ្នកបង្កើតឡើងសម្រាប់ជើង នឹងជួយឱ្យរូបរាងទាំងមូលស្មើលើ ស្មើក្រោម ដូច្នេះ ការពាក់ស្បែកជើងកែងចោតខ្ពស់គឺជាជម្រើសសំខាន់មួយ។ ចូរពាក់ស្បែកជើងកែង ដែលមានរាងតូច និងជៀសវាងស្បែកជើងដែលមានខ្សែក្រវាត់លេចធ្លោ នៅត្រង់កជើង។

ប្រវែងរបស់អាវ ក៏ជាកត្តាមួយជួយសម្រេចនូវប្រវែងរបស់ផ្នែកខាងលើនៃរាងកាយ។ គួរពាក់អាវខ្លីល្មម ដើម្បីកាត់បន្ថយភាពវែងរបស់ដងខ្លួន។ ទន្ទឹមនឹងនេះ ការពាក់អាវយឺតវែង ឬរ៉ូបវែងត្រឹមគល់ភ្លៅ រួមនឹងស្បែកជើងកែងខ្ពស់ កាន់តែប្រសើរ។

វិធីទីពីរ ៖

អ្នកមិនគួរពាក់អាវដែលមានរឹបត្រង់ត្រគាក ព្រោះវានឹងធ្វើឱ្យខ្នង មានសភាពវែងជាងមុន។ ប្រការនេះ មានន័យថា អ្នកគួរតែ “ធ្វើជាមិត្ដ” ជាមួយរ៉ូប នឹងខោគូទវែង។ ម្យ៉ាងទៀត អ្នកក៏មិនគួរចូលចិត្តខោស្ទើរវែងស្ទើរខ្លីនោះដែរ ដោយសារថា ជើងរបស់អ្នក មើលទៅ កាន់តែខ្លីថែមមួយកម្រិតទៀត។

ជំនួសមកវិញ អ្នកគួរប្រើប្រាស់អាវ crop-top (អាវបង្ហាញផ្ចិត) និងខោខ្លីគូទវែង។ ទន្ទឹមនឹងនេះស្បែកជើងបាតក្រាស់ក៏ជាជម្រើសល្អ ដើម្បីជួយបង្កើនកម្ពស់ និងភាពដោយឡែករបស់អ្នក។

វិធីទីបី ៖

ចូរជ្រើសរើសពណ៌ងងឹត ឬពណ៌ដូចគ្នា សម្រាប់ល្វែងក្រោម និងពណ៌ភ្លឺ ឬអាវមានរូបលេចធ្លោ សម្រាប់ល្វែងលើ។ វិធីនេះ នឹងទាក់ទាញការចាប់អារម្មណ៍មកលើរាងកាយផ្នែកខាងលើ ហើយវាក៏ជួយឱ្យរូបរាងទាំងមូល មានភាពស្មើគ្នា។

វិធីទីបួន ៖

ឈុតនេះជួយឱ្យជើងខ្លី ប្រែក្លាយជាវែង (រូប ៖ chictopia)

រ៉ូបខ្លី Bear skirt (រ៉ូបខ្លី មានជើងលាធំ) និងស្បែកជើងកវែង ជារបស់ពិសេសជួយឱ្យជើងបានវែង។ ជាមួយនឹងរ៉ូបខ្លី មានជើងធំ ស្បែកជើងមានករាងវែងបន្ដិច រួមនឹងអាវសិមិសធម្មតា នោះអ្នកមិនចាំបាច់បារម្ភអំពីជើងខ្លី ខ្នងវែងរបស់អ្នកទៀតឡើយ។

វិធីទីប្រាំ ៖

អាវធំក្រៅដែលមានប្រវែងស្ទើរ និងអាវធំបែបកីឡាដែលមានចំណុចលេចធ្លោត្រង់លើចង្កេះ គឺជាឈុតដែលស័ក្ដិសមសម្រាប់នារីខ្នងវែង ជើងខ្លី។ ដូចទៅនឹងនារីដែលមានមាឌធំ ឬស្គម នារីមានខ្នងវែង ជើងខ្លី ក៏អាចប្រើប្រាស់ឥទ្ធិពលរបស់ពណ៌ឆ្នូត ដើម្បីដោះស្រាយបញ្ហានេះ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ទាយមារយាទនារី តាមរយៈប្រភេទ ស្បែកជើង

street style ដ៏ស្រស់ស្អាត និងកក់ក្ដៅរបស់នារីវ័យក្មេង សម្រាប់រដូវរំហើយ

យុវវ័យគួរស្លៀកពាក់ បែបណា ដើម្បីលេចធ្លោ នារដូវរំហើយ?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ k14