CamNews

សកម្មជនការពារ​បរិស្ថាន​ត្រូវ​បាញ់​សម្លាប់​នៅ​កោះកុង

ប្រធាន​​​អង្គការ​​​ការពារ​​​បរិស្ថានម្នាក់ និង​​​មន្ត្រី​​​កង​​រាជ​អាវុធ​ហត្ថ​​​ម្នាក់​​​ បាន​​​ស្លាប់​​​ នៅ​​ក្នុង​​
ហេតុការណ៍​​ផ្ទុះ​អាវុធ​​​​មួយ​​​ កាល​ថ្ងៃ​​​ត្រង់​​​​ ទី២៦​​​មេសា​​​ នៅ​​​ស្រុក​​​ថ្មបាំង​​​ខេត្ត​​​កោះកុង។ ​​

ប្រធាន​អង្គការ​ការពារ​បរិស្ថាន Wild Aid លោក ឈុត វុទ្ធី ។ រូបភាព ៖ RFI

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក​ឈុត វុទ្ធី​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​
អាវុធ​មួយ​​កាល​ពី​វេលា​ថ្ងៃត្រង់ ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៦​មេសា​កន្លងទៅ។ នៅ​ក្នុង​ហេតុការណ៍​
នេះដែរ មាន​ស្រ្តី​អ្នកកាសែត​របស់​ព្រឹត្តិបត្តិ The Cambodia Daily ២​នាក់ គឺ​ជនជាតិ​ខ្មែរ​ម្នាក់
និង​ជនជាតិ​អាមេរិកកាំង​ម្នាក់​ក៏បានចាប់ឃាត់ខ្លួនក្នុងពេលនោះផងដែរ នេះបើតាមសេច
ក្ដីរាយការណ៍របស់ទំព័រ khmer.rfi ។

ទំព័រ VOD ដកស្រង់សំដី លោក អ៊ិន​ គង់​ជិត អោយដឹងថា​ មូល​ហេតុ​ដែល​ឈាន​ដល់​ការ​
ប្រើ​ប្រាស់​អាវុ​ធ​​​នេះ​ គឺនៅ​គ្រា​ លោក​ ឈុត វុទ្ធី ចុះ​បំ​ពេញ​បេស​កម្ម​​ពិនិត្យ​​ព្រៃ​​ឈើ​ និង​ថត
​​រូប​ នៅ​ស្រុក​​ថ្ម​​បាំង។ លុះមកដល់​នៅ​តំបន់​មួយ​ក្នុង​ស្រុក​មណ្ឌល​​សីមា ក៏ត្រូវ​បាន​​ក្រុម​ប៉េ​
អឹម​នៅ​ទីនោះ​ស្ទាក់​ចាប់​យក​ម៉ាស៊ីន​ថត​រូប ហើយ​​ក៏​មាន​​ការ​ប្រតាយ​ប្រតប់​គ្នា​​ឈាន​​​ដល់​
ការ​​ផ្ទុះ​​អាវុធ បណ្តាលឲ្យ​ស្លាប់​​ទាំង​សង​ខាង។

បច្ចុប្បន្ន ករណីខាងលើនេះកំពុងត្រូវបានក្រុមមន្ដ្រីមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរកការ
ពិត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VOD/RFI