CamNews

ម្ចាស់ក្លឹប Manchester United ប្រកាសលក់ភាគហ៊ុនជាផ្លូវការ ខណៈក្លឹបមិនទទួលបានផលចំនេញ

ម្ចាស់ក្រុម Manchester United បានធ្វើការបង្ហាញថា ពួកគេនឹងលក់​ភាគហ៊ុនដល់ទៅ​៨លាន​​​ផោន។

គ្រួសារ Glazer និងក្លាយជាផ្នែកមួយនៃម្ចាស់ភាគហ៊ុន៥%នៃភាគហ៊ុនរបស់ ​Manchester​United នៅលើទី​ផ្សារ​មូល​បទានបត្រទីក្រុង New York ដែលការបង្កើតនេះនិងអាចទាញបាន​ប្រាក់​ចំណូលពី​​បណ្ដា​អ្នកវិនិ​យោគទុនអាមេរិចដល់​ទៅ១៥៤.៥លានដុល្លា។​ ក្នុងតំលៃ​ភាគហ៊ុន​បច្ចុប្បន្នចំពោះក្រុម ​Manchester​ United គឺត្រូវបានគេដឹងថាមានចំនួន១៩.៣១លានដុល្លា​ បន្ទាប់ពីការ​ធ្វើអាជីវ​កម្ម​កាលថ្ងៃពុធ។

បើយោងទៅតាម​ការបង្ហាញលើសារព័ត៌មានបានបញ្ជាក់ថាក្រុម​ Manchester United ទាំងមូល​មិន​ទទួល​បានអត្ថប្រយោជន៍ពីការលក់ភាគហ៊ុនទេ លើកលែង​តែម្ចាស់ភាគ​ហ៊ុន ដែលទទួល​បាន។ លើសពីនេះទៅទៀតសារព័ត៌មានបានបន្ថែមទៀតថា​ Manchester United ត្រូវបាន​ចុះ បញ្ជីលើ​ទី​ផ្សា​មូល​បទានបត្រទីក្រុង New York​ ក្រោមទម្រង់និមិត្ដសញ្ញាអក្សរកាត់ថា​ MANU។

ចំណែកគ្រួសារ Glazes​ វិញក៏លេចឡើងរូបភាពថ្មីចំពោះការកែប្រែទស្សនៈសុទិដ្ឋិនិយមរបស់​ក្លឹបបន្ទាប់ពីការ​ផ្លាស់​ប្ដូរ David Moyes ជាមួយ Louis van Gaal ជាអ្នកគ្រប់គ្រង។

ជាលទ្ធផលនៅការបណ្ដេញចេញរបស់​ David Moyes ត្រូវបានបញ្ជាក់ច្បាស់ ភាគហ៊ុន Manchester United ក៏បានធ្លាក់ចុះទៅដល់១៤.៩៨​ ហើយក៏ឡើងមក១៦.​៧៤ដុល្លា​ ត្រឹមពេល Van Gaal ត្រូវបាន តែងតាំងដំណែងឡើង។

ការកាន់កាប់របស់គ្រួសារ Glazers​ ជាញឹកញាប់គឺជាប្រភពនៃ​ឧបសគ្គចំពោះអ្នកគាំទ្ររបស់ Manchester United ក្រោយពីក្រុមគ្រួសារអាមេរិចមួយនេះបានទិញយកក្លឹបក្នុងអំឡុងឆ្នាំ ២០០៥ ស្របពេលក្រុមអ្នកគាំទ្រទាំងអស់របស់ Manchester United ជឿជាក់ឲ្យដឹងថាក្លឹប ត្រូវបានគេបដិសេធទៅនឹងដំណើរការនៃការផ្ទេរមូលនិធិសមស្រប​ទាំងនោះ៕

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភពអត្ថបទ៖​ goal