ភ្នំពេញ ៖ អ្នកស្រី លី ពៅ ភរិយា ឧកញ៉ា វ៉េង លីតិចឡា ម្ចាស់វិមានបុរី សុភមង្គល ដែលរងនូវ
ការប្ដឹងចោទប្រកាន់ ពីបទ ធ្វើទារុណកម្មទៅលើកូនឈ្នួលរបស់ ខ្លួនចំនួន ២នាក់ អស់រយៈពេល
ជិត ១០ឆ្នាំ មកនោះ ឥឡូវត្រូវបានព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់ហើយ បន្ទាប់ពី សមត្ថ
កិច្ច នគរបាលក្រសួងមហាផ្ទៃកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការរួចមក។

ប្រភពព័ត៌មានពីតុលាការ បានឱ្យដឹងថា លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បាន សម្រេចធ្វើ
ការចោទប្រកាន់ឈ្មោះ លី ពៅ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ ពីបទ ធ្វើទា-
រុណកម្មលើអនីតិ ជន រួចហើយបញ្ជូនទៅឱ្យចៅក្រមធ្វើការ ស៊ើបសួរជាបន្ដទៀត ។

ខណៈដែលព្រះរាជអាជ្ញា សម្រេច ធ្វើការចោទ ប្រកាន់នោះ ប្រភពព័ត៌មានពី ខេត្ដបាត់ដំបងបាន
ឱ្យដឹងថា អ្នកស្រី ហ៊ុង សុខា ដែលត្រូវជាម្ដាយធំរបស់កុមារីរង គ្រោះឈ្មោះ សង់ គន្ធា បានអះ
អាងថា អ្នក ស្រីសម្រេចធ្វើការប្ដឹងទាមទារសំណង ចំនួន ១០០លានរៀល ពីឈ្មោះ លី ពៅ ។
ដោយឡែកក្មេងស្រីម្នាក់ទៀត គេនៅមិន ទាន់ទទួលបានព័ត៌មានថា នឹងទាមទារ សំណងប៉ុន្មាន
នៅឡើយនោះទេ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែមីនា លោកឧកញ៉ា វ៉េង លីតិចឡា ជា ម្ចាស់បុរីវិមាន
សុភមង្គល ត្រូវបានកោះហៅ ឱ្យចូលបំភ្លឺ នៅនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្ស និងការពារ
អនីតិជនក្រសួងមហាផ្ទៃ អមដោយមេធាវី របស់លោកម្នាក់ ។

សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឈ្មោះ លី មុំ ភរិយារបស់ឧកញ៉ា វ៉េង លីតិចឡា ត្រូវ
បានតុលាការ ចេញដីកាតាម ចាប់ខ្លួន បន្ទាប់ពីស្ដ្រី មានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភរូបនេះ ត្រូវបាន
គេរាយការណ៍ថា ធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃទៅលើ ក្មេងស្រី ២នាក់ ដែលរស់នៅជា
មួយដូចសត្វ ធាតុក្នុងរយៈពេលជិត ១០ឆ្នាំ ។

ចំពោះទង្វើ ដ៏អាក្រក់ហួសហេតុខាង លើនេះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល អង្គការការពារ
ក្មេងរងគ្រោះ និងមហាជន ជាច្រើននាក់ នាំគ្នាថ្កោល ទោស ហើយ អំពាវនាវ ឱ្យសមត្ថកិច្ចពាក់
ព័ន្ធទាំងអស់ និងស្ថាប័នតុលាការ តាមចាប់ស្ដ្រីរូបនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល