ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី លោក Alexis Tsipras ស្រាយបំភ្លឺអោយដឹងថា ប្រជាជនក្រិក បានសម្រេចចិត្តក្នុងការបោះឆ្នោត ជាមួយនឹងជម្រើស ដ៏ហានក្លា ជាទីបំផុត បដិសេធទៅនឹងសំ ណើពីសហភាពអឺរ៉ុប តាមរយៈការបោះឆ្នោតប្រជាមតិ ជាប្រវត្តិសាស្រ្តអំឡុងថ្ងៃអាទិត្យម្សិលមិញ នេះ ។

ពលរដ្ឋក្រិក រាប់រយពាន់នាក់ បាននាំគ្នាអបអរសាទរ ហ៊ោកញ្ជ្រៀវ នៅ តាម ដងផ្លូវ ក្នុងប្រទេស បន្ទាប់ពីទទួលបានសេចក្តីប្រកាស ស្តីពី លទ្ធផលផ្លូវការ បដិសេធ ( មិនព្រម) ស្មើនឹង ៦១,៣% និង យល់ ស្រប (ព្រម ) ស្នើ នឹង ៣៨,៧% ពី ក្រសួងមហាផ្ទៃ ។ ទោះ ជាយ៉ាងណាក៏ដោយចុះ បណ្តា មន្រ្តីសហភាពអឹរ៉ុប បានព្រមានអោយដឹងថា បរិបទប្រការនេះ គឺជានិន្នាការដ៏មានប្រសិទ្ធ ភាពមួយ នៃលទ្ធភាព ក្រិក ប្រថុយប្រថានចេញពី សមាជិក ប្រទេស ចាយលុយអឹរ៉ូ ខណៈទីផ្សារ ហ៊ុន អឹរ៉ូ បានធ្លាក់ចុះ យ៉ាងគំហុក នៅដើមសប្តាហ៍ ថ្ងៃច័ន្ទនេះ ជាពិសេស នៅតំបន់អាស៊ី ។

របាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុ ក្រិក Yanis Varoufakis ដែលធ្លាប់តែ ប៉ះ ទង្គិចជាមួយ នឹងម្ចាស់បំណុលនោះ បានលាលែងចេញពីតំណែង ៕

- អាន ៖ លទ្ធផល ប្រជាមតិ ក្រិក "No" ៦១,៣ % បដិសេធ សំណើ EU និង ប្រថុយចាកចេញពី សមាជិក ប្រទេស ចាយលុយ អឺរ៉ូ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី