មិនត្រឹមតែជាជាន់ ឬស្រទាប់សម្លៀកបំពាក់នោះទេ ប៉ុន្ដែ layering ក៏ជាសិល្បៈ និងសមត្ថភាព
ច្នៃប្រឌិតនៃការស្លៀកពាក់ របស់មនុស្សម្នាក់ៗ។ ប្រសិនចេះប្រើប្រាស់សម្លៀកបំពាក់ប្រកប់
ដោយភាពច្នៃប្រឌិត ការស្លៀកពាក់បែប layering នេះនឹងជួយលាក់បាំងនូវចំណុចខ្វះខាតរបស់
រាងកាយ។

ទ្រង់ទ្រាយនៃនារីដែលមានរូបរាងដូចផ្លែសេរី

នៅពេលរំឭកដល់សម្លៀកបំពាក់រដូវរំហើយ និងរដូវរងា យើងតែងនឹកឃើញដល់ការប្រើប្រាស់
សម្លៀកបំពាក់បែបស្រទាប់ (layering) ។ រូបមន្ដ “layer” (សម្លៀកបំពាក់ច្រើនស្រទាប់) ដែល
យើង តែងតែបានឃើញក្នុងឈុតសម្លៀកបំពាក់នានា សម្រាប់រដូវរំហើយ នោះគឺរួមមាន អាវ
ស្ដើងខាងក្នុង ខាងក្រៅ អាវសិមិស និងបណ្ដាប្រភេទអាវធំក្រៅ ដូចជា denim jacket, blazer ជា
ដើម។ល។ ប៉ុន្ដែ វិធីស្លៀកពាក់តាមស្ទីល “layer” នេះ អាចនឹងធ្វើឱ្យអ្នកមានរូបរាងធំលើ ធំក្រោម
ប្រសិនស្លៀកពាក់មិនបានត្រឹមត្រូវតាម “រូបមន្ដ” ។

យ៉ាងនេះក្ដី ប្រសិនអ្នកមានការយល់ដឹងអំពីវិធីរៀបចំសម្លៀកបំពាក់ទៅតាមពណ៌ វត្ថុធាតុនៃ
ស្រទាប់សម្លៀកបំពាក់ នោះអ្នកនឹងទទួលបានសម្រស់ដ៏លេចធ្លោមិនខាន។ បន្ដទៀតនេះ យើង
សូមណែនាំមិត្តនារីទាំងឡាយ មកស្វែងយល់អំពីវិធី mix សម្លៀកបំពាក់បែប “layer” សម្រាប់អ្នក
ដែលមានរូបរាងដូចផ្លែសារី។

ជាមួយនឹងរូបរាងកាយមិនមានតុល្យភាព ដោយភាគច្រើនផ្នែកខាងក្រោមមានសភាពធំជាងផ្នែក
ខាងលើ ដែលហៅថា រាងផ្លែសារី នោះ វាបង្កការលំបាកក្នុងការស្លៀកពាក់ឱ្យបានសមសួន។
ប៉ុន្ដែ អ្នកអាចដោះស្រាយបញ្ហានេះ ដោយការបង្កើតភាពផ្ទុយគ្នានៃពណ៌ងងឹត និងភ្លឺ រវាង
សម្លៀកបំពាក់ពីរជាន់ គឺខាងក្នុង និងខាងក្រៅ។

ប្រសិនអ្នកចង់ផ្ដោតទៅលើផ្នែកខាងលើនៃរាងកាយ នោះគួរតែពាក់អាវខាងក្រៅ ដែលមាន
ពណ៌ភ្លឺជាងអាវខាងក្នុង។ ការប្រើប្រាស់អាវដែលមានរូបភាពធំៗ ឬឆ្នូតទទឹងដងខ្លួនក៏ជាវិធីមួយជួយពង្រីករាងកាយផ្នែកខាងលើបានមួយកម្រិត ឱ្យសមនឹងទំហំនៃផ្នែកខាងក្រោម។ ប៉ុន្ដែ
អ្នកមិនត្រូវពាក់អាវរងាធំៗដែលមាន.ក អាវជ្រុងនោះដែរ ព្រោះវានឹងធ្វើឱ្យរាងកាយទាំងមូល
របស់អ្នក មើលទៅកាន់តែធំ។

ប្រសិនអ្នកមានបំណងកែលំអចំណុចខ្វះខាត ដោយផ្ដោតសំខាន់ទៅលើរាងកាយផ្នែកខាង
ក្រោម ចូរប្រើប្រាស់ខោរឹបរាងដែលមានពណ៌ងងឹត ឬប្រភេទសំពត់វែងៗ។

សម្រាប់នារីដែលមានរាងដូចផ្លែសារី នោះខោរឹបរាងដែលមានពណ៌ងងឹត គឺជាជម្រើសល្អបំផុត។ រូបមន្ដដែលមានលក្ខណៈស្ដង់ដាបំផុត សម្រាប់នារីផ្លែសារី គឺការពាក់អាវយឺត/ tank-top/crop-top
ខាងក្នុង និងពាក់អាវសិមិសធំ ពីខាងក្រៅ រួមនិងខោរឹបរាងពណ៌ងងឹត។

ធ្វើឱ្យមានតុល្យភាពនៃរាងកាយ ដោយប្រើពណ៌ផ្ទុយគ្នារវាងអាវ និងខោ។ ខោរឹបរាងចង្កេះវែង
ក៏ជាអាវុធដ៏អស្ចារ្យ ដើម្បីជួយឱ្យនារីផ្លែសារី មានភាពទាក់ទាញ។

ដើម្បីជួយលើកកំពស់បន្ថែមទៀត នារីផ្លែសារី គួរប្រើប្រាស់ស្បែកជើង.ក វែង ដែលមានពណ៌
ដូចទៅនឹងខោវែងរឹបរាង។ ទន្ទឹមនឹងនេះ ប្រសិនស្លៀកខោពណ៌ខ្មៅ និងអាវក្នុងពណ៌ខ្មៅ នោះ
អ្នកគួរពាក់អាវធំក្រៅ ឬអាវរងាដែលមានពណ៌លេចធ្លោ។

ប្រភេទខោដែលមានរាងបំពង់បន្ដិច ក៏ស័ក្ដិនឹងនារីមានរាងផ្លែសារី។ ខោប្រភេទនេះ អាចប្រើរួម
ផ្សំនឹងអាវ blazer ។

អ្នកក៏អាចជ្រើសរើសអាវក្រៅក្រាស់ ដូចជា denim ដើម្បីពាក់ជាមួយអាវយឺត និងសំពត់ពណ៌
ងងឹត។

..............ឬអាវធំក្រៅក្រាស់ ពាក់ជាមួយរ៉ូប maxi ក៏ជាវិធីល្អម្យ៉ាង។ វិធីនេះ សមស្របបំផុតសម្រាប់
នារីមានរូបរាងផ្លែសារី ដែលមានកំពស់ខ្ពស់។

ដោយ ៖ តារា
ប្រភព ៖ k14