ភ្នំពេញ ៖ នគរបាលស្រុកច្បារអំពៅបានចាប់ខ្លួនក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ កាលពីថ្ងៃអង្គារ ពីបទលក់ថ្នាំញៀនតាមហ្វេសប៊ុក ។

លោក សុខ វីរៈ មេបញ្ជាការរងស្នងការនគរបាលស្រុក ច្បារអំពៅបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យឈ្មោះ លីម លីហ៊ាន ដែលជាសិស្សបោះបង់ចោលការសិក្សា នៅវិទ្យាល័យច្បារអំពៅ ២ ។

លោក វីរៈ បាននិយាយថា កាលពីដើមសប្តាហ៍នេះជនសង្ស័យបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គាត់មានគ្រឿងញៀនសម្រាប់លក់ ប្រសិនបើមានអ្នកត្រូវការ អាចទាក់ទងគាត់បាន ។

បន្ទាប់ពីបានឃើញការបង្ហោះតាមហ្វេសប៊ុកហើយ កងរាជអាវុធហត្ថបានសុើបនិង ចាប់ខ្លួនជនសង្ស័យ ព្រមទាំងរឹបអូសគ្រឿងញៀនចំនួន ៣ កញ្ចប់ រួមជាមួយគ្រឿងផ្សេងៗដែលប្រើសម្រាប់សេពគ្រឿងញៀនថែមទៀតផង ។

អ្វីដែលមិនគួរឲ្យជឿនោះគឺ ក្មេងប្រុសម្នាក់ដែលបានចាប់ខ្លួននោះគឺមានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ ។ មន្ត្រីកងរាជអាវុធហត្ថស្រុកច្បារអំពៅបាននិយាយថា ក្នុងអំឡុងពេលសួរចម្លើយជនសង្ស័យបានបដិសេធថា គាត់មិនមែនជាអ្នកជួញដូរថ្នាំញៀនទេ ហើយក្មេងប្រុសនោះបានអះអាងថា មានគេលួចគណនីហ្វេសប៊ុករបស់គាត់យកទៅប្រើប្រាស់ និងផុសបែបនេះ ។

គាត់សារភាពទៀតថា ខ្លួនពិតជាម្ចាស់ហ្វេសប៊ុកពិតមែន ប៉ុន្តែលោកមិនបានបង្ហោះវាទេ ។ ដូចដែលបានលើកឡើងខាងលើ គណនីរបស់គាត់ត្រូវបានគេលួចយកទៅប្រើប្រាស់ (ចម្លើយជនសង្ស័យ) ។

ជនសង្ស័យត្រូវបានគេឃុំខ្លួននៅស្នងការដ្ឋាននគរបាលស្រុកហើយ នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការនៅថ្ងៃនេះ ជុំវិញពីការចោទប្រកាន់ពីការជួញដូរគ្រឿងញៀន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes