ភ្នំពេញ៖ ក្រុមហ៊ុន អូ អឹម ស៊ី (OMC) ដែលជា ក្រុមហ៊ុន ចែកចាយម៉ូតូ ម៉ាកស៊ុយស៊ុគី (Suzuki) នៅក្នុងប្រទេសកម្ពុជា កាលពីរាត្រី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ បានបង្ហាញ ម៉ូតូទំនើបចុងក្រោយ របស់ខ្លួន ដែលស៊ីសាំងតិចបំផុត រហូតដល់ ១១៨គីឡូម៉ែត្រ ក្នុង១លីត្រ ។

ម៉ូតូ Suzuki Smash V FI ស៊េរីឆ្នាំ២០១៤ ដែលមានកម្លាំង 115CC បានបំបែកឯកត្តកម្មថ្មី ដោយ ក្លាយជាម៉ូតូស៊ីប្រេងតិចបំផុត រហូតដល់ ១១៨គីឡូម៉ែត្រ ក្នុងមួយលីត្រ បន្ទាប់បានធ្វើតេស្ត លើ សណ្តាណផ្លូវ តំបន់អាស៊ី នាពេលកន្លងមក ។

ថ្លែងនៅក្នុងពិធីសម្ពោធ ម៉ូតូនេះ នៅសណ្ឋាគារ ណាហ្គា វើល កាលពីម្សិលមិញ លោកឧកញ៉ា ស៊ីវ ថៃ អគ្គនាយកក្រុមហ៊ុន អូ អឹម ស៊ី បានថ្លែងថា នេះជាម៉ូតូ ដែលស៊ីប្រេងតិចបំផុត នៅលើពិភព លោក ដែលបានមកដល់ ទីផ្សារកម្ពុជា ជាលើកដំបូង ។ លោកបានបន្ថែមថា ម៉ូតូ Suzuki Smash V FI កម្លាំង115cc ប្រើប្រាស់ដោយប្រព័ន្ធ សាំង FUEL INJECTION (FI) បានអនុវត្តលើផ្លូវជាក់ស្តែង នៅតំបន់អាស៊ី កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ ដោយបញ្ជាក់ឱ្យឃើញថា ម៉ូតូនេះ បានបំបែក ឯកត្តកម្មថ្មីមួយ ដោយប្រើប្រាស់ប្រេង តិចបំផុតរហូតដល់ ១១៨គីឡូម៉ែត្រ ក្នុង១លីត្រ ។

លោក Kazuhiro Shiratori (ហ្កាហ្ស៊ូហ៊ីរ៉ូ ហ្ស៊ីរ៉ាតូរី) នាយកក្រុមហ៊ុន Cambodia Suzuki Motor បានថ្លែងថា ម៉ូតូស៊េរីទំនើបថ្មីនេះ អតិថិជន នឹងកាន់តែ សន្សំសំចៃខ្ពស់ ក្នុងការចំណាយ ពីការ ប្រើប្រាស់ម៉ូតូ Suzuki Smash V FI ហើយម៉ូតូនេះ ស័ក្តិសមបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា នាសម័យបច្ចុប្បន្ន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល