ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក នៅតែបន្តរុករក ពីលុុត បេក្ខភាពជាអ្នកបើកយន្ត ហោះបានបាត់ខ្លួនបាត់ទៅហើយ ក្រោយពីមានករណី ធ្លាក់ យន្តហោះ ចម្បាំង ទ័ពអាកាសអាមេរិក ដល់ទៅ ២ គ្រឿង នៅឯភាគខាងលិច មហាសមុទ្រ ប៉ាស៊ី ហ្វិច នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា យន្តហោះចម្បាំងទ័ ពជើងទឹក សហរដ្ឋអាមេរិក ដែល បានធ្លាក់ លើកនេះ ជាប្រភេទយន្តហោះចម្បាំង The F/A-18C Hornets ក៏កំពុងតែហ្វឹកហ្វើន នៅលើដែនវិសាល ភាពដែនសាគរ ដោយហោះចេញពីនាវា ផ្ទុក យន្តហោះ USS Carl Vinson មិនយូរប៉ុន្មាន យន្តហោះ ទាំងពីរគ្រឿងបានធ្លាក់ផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា ពីលុត មួយរូប ត្រូវបានក្រុមការងារ ជួយសង្គ្រោះខណៈគាត់បានទទួលបានការព្យាបាល នៅលើនាវា ដឹកយន្តហោះដោយផ្ទាល់ ដោយឡែក ប្រតិបត្តិការរុករក នៅតែបន្ត យ៉ាងសស្រាក់សស្រាំ ក្នុងការ តាមប្រមាញ់រក ត្រលប់មកវិញ ពីលុត ម្នាក់ផ្សេងទៀត ដែលនៅតែបន្តបាត់ខ្លួន នៅឡើយ ។ ប្រភពបន្តអោយដឹងថា យន្តហោះ ទាំងពីរគ្រឿង ដែលបានធ្លាក់នេះក្នុងមួយគ្រឿងៗមានតម្លៃប្រមាណ ៥៧លានដុល្លារ ។

យ៉ាងណាមិញ មូលហេតុដែលបានបណ្តាលអោយកើតមានឡើង នូវ គ្រោះថ្នាក់ ធ្លាក់យន្តហោះលើក នេះស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត នៅឡើយ នេះបើតាមការ អោយដឹង ពីរបាយការណ៍ កង ទ័ពជើងទឹក សហរដ្ឋអាមេរិក ។

របាយការណ៍បន្តអោយដឹងថា គ្រោះថ្នាក់ ធ្លាក់យន្តហោះ ម្តង ដល់ទៅ ២ គ្រឿង លើកនេះ បានកើត ឡើងនៅលើដែនវិសាលភាព ផ្ទៃសាគរ មានរយៈចម្ងាយឆ្ងាយ ប្រមាណ ៤៦៦ គ.ម ភាគខាងលិចកោះ Wake Island ក៏ដូចជា មានរយៈចម្ងាយ ដល់ទៅ ៣,៧០០ គ.ម ភាគខាងលិច រដ្ឋ Honolulu នេះបើ តាមការគូសបញ្ជាក់អោយដឹង ពីអ្នកនាំពាក្យ អោយកងទ័ពជើងទឹក សហរដ្ឋអាមេរិក ។

បរិបទចុងក្រោយនៃគ្រោះថ្នាក់មួយនេះ ក្រុមការងារ ជាក់ស្តែង រួមមាន ដូចជា នាវាផ្ទុកម៉ីស៊ីល USS Bunker Hill នាវាបំផ្លាញ ម៉ីស៊ីល USS Gridley និង ឧទ្ធម្ភាគចក្រ ជាច្រើន គ្រឿងផ្សេងទៀត នៅតែបន្ត នៅឡើយក្នុងប្រតិបត្តិការរុករក ពីលុត ដែលបានបាត់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី