ភ្នំពេញ ៖ ក្រោយពីមានការសួរនាំ និងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រួចមក កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ សហការជា មួយកម្លាំង នគរបាល មូលដ្ឋាន បានឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ជុំករណីវាយ និងដុតកម្ទេចចោល សាកសពក្មេងប្រុសម្នាក់ បណ្តាលឲ្យស្លាប់ សល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាល តាមបណ្តោយ ផ្លូវវេងស្រេង ក្នុងដីឡូតិ៍របស់ក្រុមហ៊ុនចិន ក្បែរបូរីសន្តិភាព១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងឲ្យដឹងថា ជនសង្ស័យ២នាក់ ពិតជាត្រូវបានឃាត់ខ្លួនមែន ជុំវិញករណីឃាតកម្មខាងលើនេះ ប៉ុន្តែពួកគេ ទាំងពីរនាក់ ស្ថិតក្រោមការសាកសួរបន្តទៀត ។

បើតាមលោក យឹម សារ៉ាន់ ជនសង្ស័យទាំងពីរនាក់ ដែលម្នាក់មានឈ្មោះ តោ និងម្នាក់ទៀតមាន ឈ្មោះ សុភាព បានវាយ ជនរងគ្រោះ នឹងដំបងឈើ រួចហើយ ដុតសាកសព ចោលតែម្តង។

អធិការនគរបាលរូបនេះ បានបន្តទៀតថា ក្រោយពីទទួលព័ត៌មាន នៃការប្រទះឃើញគ្រោងឆ្អឹង និងលលាដ៏ក្បាលរបស់មនុស្ស នៅក្នុងគំនរផេះ ត្រូវបានគេដុតចោល នៅចំណុចកើតហេតុនោះ លោកបានទទួលបទបញ្ជាភ្លាមៗ ពីសំណាក់លោកស្នងការ និងស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះទៅស្រាវជ្រាវ និងតាមចាប់ ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីនេះ ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីមានការសួរនាំ ទៅលើអ្នកពាក់ព័ន្ធរួចមក កម្លាំងនគរ បាល របស់លោកក៏ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ។ ក្រោយការសួរនាំ ជន សង្ស័យទាំង២នាក់ បានវាយជនរងគ្រោះ នឹងដំបង ហើយដុតកម្ទេចចោល សាកសពនោះ គឺកើត ឡើង ដោយសារតែ ជម្លោះរឿងលុយមិនគ្រប់ ទិញកាវហិត ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន សួរនាំ និងឃុំខ្លួនបន្តទៀត នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍ សែនជ័យ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់។ សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១២៖៥០នាទី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤ គ្រោងឆ្អឹង និងលលាដ៏ក្បាល ជនរងគ្រោះត្រូវប្រជាពលរដ្ឋ ប្រទះឃើញនៅក្នុងគំនរផេះផង់ ពេលកំពុងទៅរកត្រី ហើយក៏រាយការណ៍ជូន សមត្ថកិច្ច ភ្លាមៗ តែម្តង។

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មានឈ្មោះ ង៉ោ ប្រុស ជាក្មេងហិតកាវ និងយកចិញ្ចើម ផ្លូវជាផ្ទះសម្បែង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល