CamNews

អគ្គនាយក​ NASA ៖ មនុស្ស​ភព​ផ្កាយមានពិត តែមិនមែននៅលើផែនដី

អគ្គនាយក​របស់ NASA បានសំដែង​ការ​ជឿជាក់របស់ខ្លួន អំពី​វត្តមាន​របស់មនុស្ស​ភពក្រៅ ដែល
មនុស្សយើងមិនទាន់រកឃើញ។

កាលពីថ្ងៃទី ៧កក្កដាកន្លងទៅ Sputnik បានចុះផ្សាយ​ថា អ្នកដឹកនាំ​ទីភ្នាក់ងារ​អវកាស​អាមេរីក
NASA លោក Charles Bolden ថ្លែងថា លោកជឿថា​ មាន​មនុស្សភពផ្កាយ​ពិត​មែន។

អគ្គនាយក​របស់ទីភ្នាក់ងារអវកាស​អាមេរិក ជឿថា​ពិតជាមាន​មនុស្សភពផ្កាយ

លោក Charles Bolden ថ្លែងថា ៖ “ខ្ញុំវាយតម្លៃខ្ពស់ទៅលើវត្តមាន​របស់​មនុស្ស​ភពផ្កាយ។ ខ្ញុំជឿថា
ថ្ងៃណាមួយ​ មនុស្ស​នឹងរកឃើញសភាវ​មានជីវិត​ នៅ​ភព​នានាខាងក្រៅផែនដី។ ប្រការនេះ បើមិន
កើត​ឡើង​នៅ​ក្នុងប្រព័ន្ធព្រះអាទិត្យ​របស់មនុស្ស វាក៏នឹង​មាននៅក្នុងបណ្ដា​ភព​ក្នុងចំណោមរាប់
ពាន់លាន​ហ្គាឡាក់ស៊ី​ ក្នុងអវកាស​”។

ក៏ប៉ុន្តែ លោក Charles Bolden បានឱ្យដឹងថា មូលដ្ឋានទ័ព​ដ៏ល្បីល្បាញ​នៅ Nevada ដែលគេ​
ស្គាល់​ថា “តំបន់ ៥១” នេះ មិនមានអ្វីដែលជាប់ទាក់ទឹននឹងមនុស្សភពផ្កាយនោះទេ។

អ្នកដឹកនាំ​ NASA រូបនេះ បាន​ឱ្យដឹងថា “ខ្ញុំធា្លប់នៅទីនោះ វាគ្រាន់តែជាមូលដ្ឋានទ័ពធម្មតា​
ប៉ុណ្ណោះ។ ខ្ញុំមិនបានឃើញ​បំណែក​នៃយានអវកាសណាមួយ ឬអ្វីដែលជារបស់មនុស្សភពក្រៅ
នៅទីនោះសោះឡើយ”។

គួររំលឹកថា មុននេះ ក្រុមអ្នកវិទ្យា​សាស្ដ្រ​របស់ NASA  បានប្រកាសថា បរិយាកាស​របស់ភព
អង្គារ​កាលពីអតីតកាល ក៏ធ្លាប់មានអ៊ុកស៊ីហ្សែន ដែលនេះ​ក៏ជាភ័ស្ដុងតាង​មួយ បង្ហាញថា ភព
អង្គារ​ក៏ប្រហែលជាធ្លាប់មាន​ជីវិត​រស់នៅ​កាលពី​អតីតកាល ហើយវា​ក៏អាច​នឹង​មានសភាវមាន
ជីវិត​ នាបច្ចុប្បន្នផងដែរ។

ប្រែសម្រួល ៖ បុត្រា