គ្រោះថ្នាក់ ៖ ដើមខែ កុម្ភៈ កន្លងទៅនេះ តារាម៉ូដែល ពីប្រទេសចិន បានស្លាប់ យ៉ាងកម្របំផុត ជា ករណីគ្រោះថ្នាក់ដ៏មិនគួរឲ្យជឿ នោះគឺ ស្លាប់បាត់បង់ជីវិត អំឡុងពេលវះកាត់ ពង្រីកដើមទ្រូង ។

ស្ថិតនៅក្នុងវ័យ ២៥ឆ្នាំតារាម៉ូដែលស្រី Ting Ting បានក្លាយទៅជាម្តាយគេរួចទៅហើយ។បើយោង តាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា អំឡុងថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ Ting Ting បានទៅ គ្លីនីកកែសម្ភស្សដែលមានឈ្មោះថា Shenzhen beauty clinic វេជ្ជបណ្ឌិតពីគ្លីនីកកែសម្ភស្សមួយ នេះធ្វើរោគវិនិច្ឆ័យ និងរកឃើញថា នាងមានដើមទ្រូងតូច ។ ក្រោយ មកទៀត នាងក៏បានធ្វើការ ណាត់ជួបវេជ្ជបណ្ឌិត ដើម្បីធ្វើការវះកាត់ពង្រីកដើមទ្រូង ស្របនឹងការវះកាត់ ត្របកភ្នែក ក្នុងពេល តែមួយ ។

ព្រឹកថ្ងៃវះកាត់ វេលាម៉ោង ១០ និង ៣០ នាទីព្រឹក ដំបូងឡើយ នាង ប្រឈមនឹងការវះកាត់ត្របក ភ្នែកជាមួយសិន ស្របជាមួយនឹងការចាក់ថ្នាំ សន្លប់ ក្រោយ មកទៀត ក៏មានការចាក់ថ្នាំសន្លប់ បន្ថែមទៀត មុននឹងឈានទៅដល់ការវះកាត់ដើមទ្រូង របស់នាង តែ ផ្ទុយទៅវិញ ភាពមិនប្រក្រតី ក៏បានកើតមានឡើង ពោល ជីបចរ របស់នាងបានចុះខ្សោយយ៉ាងគំហុកខណៈសំពាធឈាមកើន ឡើងខ្ពស់មួយរំពេច នេះបើយោងតាមសេចក្តីរាយការណ៍ ពី Sohu ។

សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា វិនាទី ភាព មិនប្រក្រតី បាន កើត មានឡើង បណ្តាក្រុមវេជ្ជ បណ្ឌិតដែលទទួលបន្ទុក ការវះកាត់កែសម្ភស្ស បាន ព្យាយាមជាខ្លាំង ជួយសង្គ្រោះនាង តែចង្វាក់ បេះដូងរបស់នាង លែងលោតបាត់ទៅហើយ ។ ក្រុម គ្រួសារនាង Ting Ting ខឹងសម្បារជាខ្លាំង ខណៈគ្លីនីកខាងលើ បានផ្តល់ព័ត៌មាន គ្រោះអកុសលស្លាប់លើកនេះទៅដល់ពួកគេយឺតមែនទែន ពោល ម៉ោង ៥ល្ងាចទើបទូរស័ព្ទប្រាប់ថា នាង Ting Ting ជួបគ្រោះអកុសលស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ។

ប្រភពបន្តឲ្យដឹងថា គ្លីនីកកែសម្ភស្សខាងលើ ចេញមុខទទួល ខុសត្រូវទាំងស្រុង ពាក់ព័ន្ធនឹងការ ស្លាប់លើនេះ ខណៈមានគម្រោងផ្តល់ជាសំណងដូចគ្នាដែរ។ គួររំឮកថាគ្រប់ក្រុមការងារដែលចូល រួមធ្វើការវះកាត់ សុទ្ធសឹងតែ ជាអ្នកជំនាញ និង ទទួល បានអាជ្ញាប័ណ្ណស្របច្បាប់ ។ ជាការពិត កាលពីអតីតកាលទៅ ធ្លាប់មានសេចក្តីរាយការណ៍រួចមកហើយ ពាក់ព័ន្ធនឹង ផលអាក្រក់ស្តីពីការ វះកាត់ ដើមទ្រូង ប៉ុន្តែមិននឹកស្មានថា មាន ផល អាក្រក់ រហូតដល់់ថ្នាក់ ស្លាប់បាត់បង់ជីវិត ដូច្នេះ ទាល់តែសោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា