បន្ទាយមានជ័យ ៖ មនុស្សចំនួន ៤ នាក់ ដែលក្នុងនោះគឺមានម្តាយ និងកូនៗរបស់ពួកគេ ត្រូវបានសម្លាប់ដោយរថយន្តមួយគ្រឿង នៅពេលដែលរថយន្តនោះបានជ្រុលចង្កូតទៅលើផ្លូវម៉ូតូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃសៅរ៍ ។

អធិការនគរបាលឃុំនិមិត បានមានប្រសាសន៍ថា រថយន្តនោះបានបុកម៉ូតូដែលបានចត នៅលើផ្លូវជាតិលេខ ៥ ។

ប្រភពដដែលបន្តថា ឡាននោះបានដឹកសត្វជ្រូកមួយក្បាល ហើយយើងមិនបានដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការសន្និដ្ឋានបានឲ្យដឹងថា អ្នកបើករថយន្តម្នាក់នោះ ទំនងជាងងុយដេក ហើយឡានដឹកទំនិញបានចូលទៅផ្លូវម៉ូតូដែលស្ថិតនៅតាមដងផ្លូវតែម្តង ។

គួរបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះថ្នាក់ គឺមានទារក អាយុប្រមាណជា ១ ខួប ម្នាក់ និង ២ នាក់ទៀតគឺអាយុ ៧ និង ៨ ឆ្នាំ និងម្តាយរបស់ជនរងគ្រោះម្នាក់ទៀត ដែលបានបាត់បង់ជីវីត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes