CamNews

រកឃើញ មឈូសទូកបុរាណ ច្រើនដល់ទៅ ២០០ សង្ស័យជារបស់ស្តេច ស៊ូ

ព័ត៌មានអន្តរជាតិ ៖ បុរាណវត្ថុវិទូ បានរកឃើញមឈូសបុរាណដែលមានរៀងជាទូក ដល់ទៅ ២០០ មឈូស ដែលមានអាយុកាលប្រមាណ​ ៧៧០-៤៧៦ មុនគ.ស ពីយុគសម័យ the Spring and Autumn Period និងពីយុគសម័យ​ the Warring States Period មានអាយុកាល ៤៧៥-២២១ មុន គ.ស នៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ។ ប្រភពបញ្ជាក់ឲ្យដឹងថា ក្រុមការងារ អាចរកឃើញទៅបាននូវបណ្តាមឈូសពីសម័យបុរាណទាំងនេះ ក៏ដោយសារតែ មានការជីកកកាយ នៅទីតាំងមួយកន្លែង ក្នុងទំហំដីស្មើនឹងតារាងបាល់ទាត់ ២តារាង នៅឯភូមិ Shuangyuan ស្រុក Qingbaijiang ទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ។

ទីតាំងជីកកំណាយខាងលើ ដែលមានទំហំដីស្មើនឹងតារាងបាល់ទាត់ ២តារាងនោះ គេបានរកឃើញ មឈូសធំជាងគេនៅចំកណ្តាលទីតាំង ជីកកំណាយតែម្តង ដែលត្រូវបានកប់ក្រោមដី ជម្រៅ ២ម៉ែត្រ ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា មឈូសត្រូវបានគេធ្វើឡើង តាមរយៈការឆ្លាក់ចេញពីដើមឈើ រួចក៏ បិទឬភ្ជិតដោយភក់ ។

នៅក្នុងមឈូសមានការរកឃើញវត្ថុបុរាណធ្វើឡើងពីប្រាក់ជាច្រើនសន្ធឹក ក្នុង នោះរួមមានដូចជា រូបសត្វរៃប្រាក់ ខ្លាប្រាក់ និងនាគប្រាក់ជាច្រើនផ្សេងទៀត នេះបើយោងតាមបុរាណវត្ថុវិទូ Wang Tianyou ដែលមកពីវិទ្យាស្ថានស្រាវជ្រាវ Chengdu Cultural Relic Archaeology and Research Institute ។

នៅក្នុងឆ្នាំ ២០០០ បុរាណវត្ថុវិទូមកពីវិទ្យាស្ថានរបស់លោក បានរកឃើញបណ្តាមឈូសមានរាងជា ទូកដ៏ច្រើននៅឯផ្លូវពាណិជ្ជកម្ម ក្នុងក្រុង Chengdu ។ មឈូសត្រូវបានគេមានជំនឿជាក់ឲ្យដឹងថា ជា មឈូសស្តេច Shu អំឡុងយុគសម័យ the Warring States Period ។ Shu គឺជាឈ្មោះបុរាណនៃ ទីក្រុង Sichuan ។ បើយោងតាម Zhu Zhangyi​ ជាបុរាណវត្ថុវិទូ និងជាអនុប្រធានសារមន្ទីរ Jinsha Site Museum ឲ្យដឹងថា មឈូសទូក មានការពេញនិយមខ្លាំងបំផុត នៅក្នុងខេត្ត Sichuan អំឡុង យុគសម័យ the Spring and Autumn Period និងយុគសម័យ the Warring States Period ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អាស៊ីវ័ន​