(ភ្នំពេញ)៖ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានរៀបចំពិធី ដើម្បីជូននូវកាដូដឹងគុណដល់ លោកគ្រូអ្នកគ្រូ ដែលនៅសាលាដែរខ្លួនធ្លាប់រៀន (សាលាសន្ធមុក) ដែលមានទឹក OKF Aloe និងសំណេះសំណាល ជាមួយសិស្សនុសិស្ស នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ ។ តារាចម្រៀងរូបនេះ បានផ្ដល់មតិឲ្យសិស្សខិតខំរៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ ,ចេះកំណត់គោលដៅនៃជីវិត ,ត្រូវចេះចាប់ឱកាស ,កុំខ្លាចរឿងបរាជ័យ ព្រោះវាជាមេរៀន និងជាផ្លូវដើរទៅភាពជោគជ័យ ពិសេសត្រូវប្រឹងប្រែងរៀនសូត្រ ឲ្យអស់ពីសមត្ថភាព ដើម្បីងាយស្រួលក្នុងការប្រឡូក ចូលសង្គមការងារដែលត្រឹមត្រូវច្បាស់លាស់ យ៉ាងឆាប់រហ័ស ដោយពឹងលើសមត្ថភាព របស់ផ្ទាល់តែម្ដង!។

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា មានដើមកំណើតក្នុងរាជធានីភ្នំពេញ កើតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ១៩៩២។ លោក បញ្ញា មានបងប្អូនពីរនាក់ គឺលោកជាកូនច្បង និង មានប្អូនស្រីពៅម្នាក់ក្នុងគ្រួសារ។ ឪពុកបញ្ញាឈ្មោះ ម៉ា សុវណ្ណា អាយុ ៤៧ ឆ្នាំ កើតនៅក្នុងឆ្នាំ ១៩៦៦ មានមុខរបរជាមន្ត្រីរាជការ។ ម្ដាយឈ្មោះ សៀង សំអាត កើតនៅក្នុងឆ្នាំ ១៩៧៤ អតីតជាអ្នកលក់មាសនៅក្នុងផ្សារអូរឫស្សី។ ថ្វីបើឪពុកម្ដាយរបស់ ម៉ា ច័ន្ទបញ្ញា មិនមែនជាសិល្បករក្ដី ប៉ុន្តែ បញ្ញា មានជីតាធ្លាប់ជាផលិតករខ្សែភាពយន្ត ក្នុងទសវត្ស៧០។ លោក ម៉ា ខៃហុង ធ្លាប់បានផលិតរឿង «លំអងផ្កាស្លា» ដែលបានចាក់បញ្ចាំងនៅក្នុងរោងកុនចន្លោះពីឆ្នាំ ១៩៧៣-១៩៧៤។

នៅឆ្នាំ ១៩៧៥ នៅគ្រាដែលរបបកម្ពុជាប្រជាធិបតេយ្យ ផ្ដួលរបបសាធារណៈរដ្ឋ ដោយជោគជ័យ នៅថ្ងៃទី ១៧ ខែ មេសា នោះ បានធ្វើឲ្យរឿង «លំអងផ្កាស្លា» ដែលជាស្នាដៃនិពន្ធ និងដឹកនាំដោយលោក ម៉ា ខៃហុង បាត់ខ្លួនរហូតមកទល់នឹងពេលបច្ចុប្បន្ន។ ដោយជីវិតអ្នកផលិតខ្សែភាពយន្ត មិនអាចធ្វើឲ្យជីវភាពរស់បានលោក ម៉ា ខៃហុង បានប្រាប់កូនចៅទាំងអស់មិនឲ្យចូលសិល្បៈ។ ប៉ុន្តែ លោក ម៉ា ច័ន្ទបញ្ញា ដែលមានទេពកោសល្យសិល្បៈតាំងពីនៅក្មេង បានជម្នះនូវរនាំងដែករបស់លោក ម៉ា ខៃហុង ដែលជាជីតាខ្លួន រហូតដល់បញ្ញា បានក្លាយជាអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង និង បទភ្លេង ព្រមទាំងជាអ្នកផលិតវីដេអូវ័យក្មេង។

លោក និយាយថា «វាជារឿង មួយដែលគ្រួសារខ្ញុំហាមប្រាម តែខ្ញុំបានព្យាយាមធ្វើវាដោយឯករាជ្យ លើវិស័យនេះតែម្នាក់ឯង និងម្ដងម្កាល ក៏មានការគាំទ្រពីពួកគាត់ នៅពេលដែលពួកគាត់ឃើញពីទឹកចិត្តរបស់ខ្ញុំលើវិថីសិល្បៈ។ ខ្ញុំមានក្ដីសុបិនពីរធំៗ គឺសិល្បករ ឬអ្នកផលិតកុនខ្មែរអន្តរជាតិ និងជាម្ចាស់ក្រុមហ៊ុនជំនួញដ៏ធំសម្រាប់ប្រទេស!»។

ប្រវត្តិនៃការសិក្សា និង ការងារ៖
– ១៩៩៧-២០០៩៖ Bac II បឋមសិក្សា និង វិទ្យាល័យសន្ធរម៉ុក ១២ ឆ្នាំ
– ២០០៩- ២០១២៖ បញ្ចប់មហាវិទ្យាល័យតុបតែង និង រចនាលំអខាងក្នុង នៃវិទ្យាស្ថានស៊ីតិកក្រុងភ្នំពេញ។
– ២០០៩-២០១១៖ អ្នកកាត់តដំបូងគេ ប្រចាំកម្មវិធីសប្បុរសធម៌ «នេះមិនមែនជាសុបិន» នៃស្ថានីយទូរទស្សន៍បាយ័ន។
– ២០១១-២០១២៖ ជាអ្នកទីផ្សាររយៈពេលខ្លីនៅក្រុមហ៊ុនឌីហ្សាញមួយ, ជាប្រធានក្រុមតន្ត្រីស្នាមញញឹម, ជាសិល្បករម្នាក់នៅ Klap Ya Hands ជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីជាច្រើនដូចជា អ្នកសរសេរចម្រៀង Theme Song ម្នាក់ សម្រាប់ Loy9, អ្នកសរសេរចម្រៀង Theme Song ម្នាក់ សម្រាប់ Let’s do it ២០១២ event ។ល។

ការចាប់អាជីពជាអ្នកសិល្បៈលើកដំបូង៖
នៅ ឆ្នាំ ២០១១ ម៉ា ច័ន្ទបញ្ញា បានបង្កើតក្រុមភ្លេងមួយឈ្មោះថា «ស្នាមញញឹមរាជធានី» ដែលមានសមាជិក ៨ នាក់ ហើយបានចូលរួមប្រឡងតន្ត្រីថ្នាក់ជាតិ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ជាតិ និង ក្រសួង ៣ ផ្សេងទៀត។ វាជាលើកទី ២ បន្ទាប់ពីការប្រឡងតន្ត្រីថ្នាក់ជាតិនេះ ធ្លាប់ធ្វើនៅលើកទី ១ ក្នុងទសវត្ស ៦០ ដែលតម្រូវឲ្យអ្នកច្រៀង អ្នកនិពន្ធផលិតអ្វីដែលជាស្នាដៃរបស់ខ្លួន។

ដូច្នេះហើយយុវជន ម៉ា ច័ន្ទបញ្ញា បានសរសេរបទចម្រៀងចំនួនប្រាំពីរបទ ដើម្បីចូលរួមការប្រលងនេះ ដោយបទទាំងនោះគឺសុទ្ធសាធជាស្នាដៃតែងនិពន្ធថ្មី ទាំងទំនុកច្រៀង និងទំនុក ប៉ុន្តែចូលរួមការកែសម្រួលតន្តី ពីលោក ម៉ៅ សុខលាភ។។ បទ ទី១ «រាំវង់ក្រោយភ្លៀងរលឹម» បទទី២ «រាត្រី Cha Cha»ទី៣ «អន្សាច្បារអំពៅ»ទី៤ « Rock n roll រដូវរំហើយ» ទី៥ «នោះហើយខែវិច្ឆិកា» ទី៦ «កម្សាន្តអារម្មណ៍ចូលឆ្នាំសកល»និង ទី ៧ «ទន្លេប្រែពណ៌»។

ស្នាដៃសិល្បៈ៖
ក្រៅពីផលិតបានបទចម្រៀងជាច្រើនបទ ហើយដាក់បញ្ចូលទៅក្នុង YouTube លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀងវ័យក្មេងកម្ពុជា ឈ្នះពាននៅចិន កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។ ម៉ា ច័ន្ទបញ្ញា បានលើកពាន Asia Top Fashionable Singer Of The Year ក្នុងកម្មវិធី Fashion Asia Award 2014 នៅប្រទេសចិន។ មុននឹងក្លាយជាម្ចាស់ពាន ក្នុងកម្មវិធីនេះយុវជន ម៉ា ច័ន្ទបញ្ញា បានឆ្លងកាត់ការប្រកួតប្រជែង សមត្ថភាពជាមួយនឹងបេក្ខភាព ៤រូបទៀតមកពីទីក្រុង និងប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ម៉ាឡេស៊ី តៃវ៉ាន់ ម៉ុងហ្គោលី និង ម៉ាកាវ។

ម៉ា ច័ន្ទបញ្ហា ជាតារាចម្រៀង អ្នកនិពន្ធបទភ្លេង និង ទំនុកច្រៀងវ័យក្មេងល្បីឈ្មោះ ក្នុងបណ្ដាញសង្គម Facebook និង youtube។ មកទល់នឹងពេលនេះ លោកមានវ័យ ២២ ឆ្នាំ ហើយផលិតបទចម្រៀងជាស្នាដៃនិពន្ធផ្ទាល់ខ្លួន បានជាង ៤០បទ។ បទចម្រៀងជាការនិពន្ធផ្ទាល់ដៃ របស់លោកដែលទទួលការចាប់អារម្មណ៍ បានការគាំទ្រខ្លាំងពីមហាជនមានដូចជា បទ «មនុស្សស្មោះ មិនអស់សង្ឃឹម» និង បទ «តំណក់ភ្លៀងសាយណ្ហ»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង