ភ្នំពេញ៖ ក្រុមអ្នកនិយមតាមដាន សាច់រឿងពីតារាសិល្បៈ ក្នុងស្រុកបាន នឹងកំពុងនាំគ្នា ខ្សឹបខ្សៀវ អំពីសម្ព័ន្ធភាពស្នេហ៍ក្រៅឆាករវាង តារា ចម្រៀង និយមការសិចស៊ី កញ្ញា ង៉ែត នីតា ហៅ អេណា ជាមួយលោកមន្ត្រីធំម្នាក់ ធ្វើ ការងារនៅក្រសួងមួយ ដែលមានវ័យប្រហែល ជាង៤០ឆ្នាំប្លាយ ស្របពេលមានព័ត៌មាន លេចឮថា លោកថៅកែហាងលក់គ្រឿងសមុទ្រ ក៏កំពុងតាមទាក់ទងសុំស្នេហ៍នាងយ៉ាង ប្រកិតផងដែរ។
ក្រោយពីស្ងប់ស្ងាត់ បាត់មុខអស់មួយរយៈខ្លី តារាចម្រៀងវ័យក្មេងសម្តីមួយៗ កញ្ញា អេណា ហាក់លេចមានយីអ៊ុន ស្នេហ៍មិនធម្មតាឡើយ។ ខណៈពេលថ្មីៗនេះ មានការទម្លាយឲ្យដឹងពីប្រភពមជ្ឈដ្ឋានខាងក្រៅថា តារាចម្រៀងសាច់ សខ្ចី ដូចបណ្តូលចេករូបនេះ កំពុងភ្ជាប់ស្នេហ៍ ជាមួយមន្ត្រី ធំសម្បូរទ្រព្យម្នាក់ យ៉ាងត្រជាក់ចិត្ត។

បើតាមប្រភពដែលខ្សិបខ្សៀវពីមាត់អ្នកក្រៅសិល្បៈ បានឲ្យដឹងថា បុរសជាមន្រ្តីកំពុងភ្ជាប់ ទំនាក់ទំនងស្នេហ៍ជាមួយកញ្ញា អេណា មានវ័យប្រហែល ជាង៤០ឆ្នាំប្លាយ ជិះរថយន្ត Lexus 470 ពណ៌ខ្មៅ។ ប៉ុន្តែទោះ បីជាយ៉ាងណាក្តី ពុំមានប្រភពណាមួយបានស្គាល់អត្តសញ្ញាណពិត របស់បុរស ម្នាក់នោះឡើយ។ ក្នុង១ខែបុរសនោះ តែងមកជួបកញ្ញា អេណា យ៉ាងហោចណាស់ ៧ ឬ ៨ដង។ ម្យ៉ាងទៀតតារាចម្រៀង សម្បូរសាច់ដើមទ្រូង នាង អេណា ក៏ឧស្សាហ៍ចុះឡើងតាមផ្សាទំនើប ដើម្បីទៅទិញផលិតផល និង សម្ភារៈដែលមានតម្លៃថៃ្លៗទៀផង។

ទាក់ទងនឹងការលេចឮព័ត៌មាន និយាយខ្សឹបខ្សៀវខាងលើនេះដែរ គេហទំព័រ LookingTODAY បានព្យា យាមស្វែងរកការបំភ្លឺពីកញ្ញា អេណា នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៥នេះ ប៉ុន្តែលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្ម M កញ្ញា ង៉ែត នីតា ហៅអេណា ក្រោយបណ្តោយខ្លួនចូលប្រ ឡូកក្នុងវិស័យសិល្បៈ អស់មួយសន្ទុះ ធំមកនោះ ឃើញថា កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពហាក់ លេចមុខជាច្រើនក្នុងទីផ្សារសិល្បៈ តាមរយៈនៃបទចម្រៀងមួយចំនួន នៅក្នុងផលិតកម្មមួយនេះ។

កញ្ញា អេនណា ដែលមានឈ្មោះដើម ង៉ែត នីតា ជាតារាចម្រៀងមានកំណើត ពីខេត្តព្រះសីហនុ។ មុននឹងនាងចូលក្នុងផលិតកម្មM នាងគឺជាតារាចម្រៀង មួយរូប ដែលធ្លាប់តែច្រៀង នៅតាមខនស៊ីតតាមខេត្ត ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍។ បើគិតរហូតមកទល់ពេលនេះ អេណា បានបានចុះកុងត្រាជាមួយផលិតកម្ម M អស់រយៈ២ឆ្នាំមកហើយ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល