ថ្មីៗនេះ សៀវភៅកំណត់ត្រាពិភពលោក Guinness បានបើកទំព័រកំណត់ត្រាថ្មី ស្វាគមន៍ឈ្មោះ
តារាចំរៀងល្បីៗចំនួន ៣ នាក់និងក្រុមចំរៀងមួយក្រុម ចូលក្នុងសៀវភៅកំណត់ត្រា ។ តារាៗ
ទាំងនោះមានដូចជា Taylor Swift, Justin Bieber, One Direction, និង Rihanna ។

Taylor Swift ដណ្តើមឈ្មោះបានដល់ទៅ ២ កន្លែងដោយមានកំណត់ត្រាដូចជា បទចំរៀងដែល
លក់ដាច់ជាងគេគ្រប់ពេលវេលាគឺ " We Are Never Getting Back Together " ។ ចំណែកកំនត់
ត្រាទី ២ របស់នាងគឺ តារាស្រីដែលលក់ចំរៀងបាន ១ លានឌីសក្នុងរយៈពេលតែ ២ សប្តាហ៍ ។

Justin Bieber តារាចំរៀងវ័យក្មេងរបស់កាណាដា ក៏មានកំណត់ត្រារបស់ខ្លួនដែរគឺ តារាចំរៀង
ក្រោម ១៨ ឆ្នាំដែលដណ្តើមយកលេខ ១ បានទាំងនៅអាមេរិចនិង អង់គ្លេស ។ ហើយក៏ជាតារា
ដែលទទួលបានការទស្សនា ៣ លានដងដំបូងគេនៅក្នុង Youtube ដែរ ។

One Direction ក៏មិនអោយចាញ់គេដែរគឺបទ " Live While We Young " ទទួលបានប្រជាប្រិយ
ភាពខ្ពស់បំផុតនៅអាមេរិច ។

Rihanna តារាចំរៀងជើងចាស់មួយរូប ក៏បានមានឈ្មោះនិងគេដែរគឺ នាងទទួលបានកំណត់
ត្រាមានអ្នក Like នៅលើ Facebook ច្រើនជាង ៧៥ លាននាក់ ៕