ប្រាសាទតាព្រហ្មគឺជាប្រសាទមួយដែលស្ថិតនៅក្នុងក្រុងសៀមរាបនៃប្រទេសកម្ពុជា
ដែលជាប្រទេសអច្ចរិយះ និងមានប្រាសាទពីរដែលចាត់ចូលជាបេតិកភណ្ឌពិភពលោក
ក្នុងនោះរួមមានប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។
ប្រាសាទតាព្រហ្មនេះចាប់ផ្តើមសាងសង់នៅ ស.វ ទី 12 និងបញ្ចប់នៅ ស.វទី 13។
បើធើ្វដំនើរពីប្រាសាទអង្គរធំ ទៅប្រាសាទតាព្រហ្មគឺមានចំងាយ 1គីឡូម៉ែត្រ។
ប្រាសាទនេះត្រូវបានបោះបង់ចោលយូរយារណាស់មកហើយ បន្ទាប់មកត្រូវបានរុករកឃើញ បន្ទាប់ពីមានការសិក្សាស្រាវជ្រាវ។ នៅជុំវិញប្រាសាទតាព្រហ្មនេះគេចាប់អារម្មណ៏ជាងគេគឺ ដើមឈើដ៏ធំមួយដុះនៅលើតួប្រាសាទ និងឫសរបស់វាចាក់ដាតនៅជុំវិញនោះ ដែលមើលទៅ បង្កើតបានជាទស្សនីយ៏ប្លែកមួយទៀត។
ប្រាសាទតាព្រហ្មនេះបានធើ្វការសាងសង់ដោយព្រះបាទជ័យវរ្ម័នទី 7ឧទ្ទិសថ្វាយទៅដល់សាសនា
មហាយានហើយប្រាសាទនេះក៏មានភ្ញៀវទេសចរណ៏មកទស្សនាយ៉ាងច្រើនកុះករដូចប្រាសាទ
អង្គរវត្តផងដែរ។
អ្នកអភិរក្សតំបន់ប្រាសាទបាននិយាយថា នៅជុំវិញប្រាសាទនៃតំបន់សៀមរាបនេះមានដើមឈើជា
ច្រើននិងមានខ្យល់បក់ត្រជាក់តិចៗ មកប៉ះកាយារបស់អ្នកទស្សនា ដោយអាកាសធាតុអនោយផលបែបនេះហើយជាហេតុធើ្វអោយមានភ្ញៀវទេសចរណ៏ជាច្រើនមក
ទស្សនាតំបន់ប្រាសាទនៃក្រុងសៀមរាបនេះ។
គូសបញ្ជាក់ថាប្រាសាទតាព្រហ្មនេះធ្លាប់ធើ្វជាកន្លែងថតកុនHollywoodរើៀងTomb Raider ដែលធើ្វ
អោយមានការគំាទ្រយ៉ាងខ្លំាងពីសំណាក់អ្នកទស្សនា។ ឈុតឆាកនៅក្នុងរើៀងនេះ បានបង្ហាញអោយ
ឃើញអំពី ភាពស្ងប់ស្ងាត់ ភាពជើៀជាក់ និងភាពអាថ៌កំបំាងនៃតំបន់ប្រាសាទតាព្រហ្មនេះ។