CamNews

Visa ស្វាគមន៍រាល់បណ្តាធុរកិច្ច ឈានមុខនៅអាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និងទទួលយកឱកាស បង្ហាញនូវសក្តាន

ចាប់ពីថ្ងៃនេះទៅ បណ្តាអាជីវកម្មបង្កើតថ្មីនៅទូទាំងតំបន់​ អាចធ្វើការដាក់​ពាក្យស្នើសុំ ដើម្បីទទួលយកឱកាសមួយកន្លែង​ ក្នុងចំណោមកន្លែងទាំងប្រាំមួយ​ ដែលផ្តល់ជូនក្នុងកម្មវិធី Accelerator របស់ Visa

ភ្នំពេញថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០២០ - Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បាននិងកំពុងប្រកាសអំពី “កម្មវិធី accelerator” សម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី។ Visa នឹងជ្រើសរើសបណ្តារអ្នកបង្កើតធុរកិច្ច​ថ្មីដ៏ចំណានរហូតដល់ទៅ ៦អាជីវកម្ម ដើម្បីចូលរួមជាមួយកម្មវិធី cohort ដំបូងគេ។ កម្មវិធី Visa Accelerator នឹងផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់បណ្តាធុរកិច្ចបង្កើតថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។

កម្មវិធី Visa Accelerator ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្ម​ដែលបានបង្កើតឡើងជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយ នៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ច​បង្កើតថ្មី ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ នៅក្នុងដំណើរការងារប្រចាំថ្ងៃដែល  Visa កំពុងធ្វើការជាមួយសហគមន៍ធុរកិច្ច​បង្កើតថ្មី យើងបានសម្គាល់ឃើញជាញឹកញាប់ថា ក្រុមហ៊ុនទាំងនោះតែងតែប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន នៅពេលដែលពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត។ តាមរយៈជំនាញជាសកលរបស់ក្រុមហ៊ុន Visa យើងអាចជួយដល់ធុរកិច្ច​បង្កើតថ្មី ដោយពាំនាំនូវផែនការពង្រីកអាជីវកម្មរបស់ពួកគេ ឆ្ពោះចេញទៅរកពិភពលោកពិតប្រាកដបាន”។

សេដ្ឋកិច្ចឌីជីថល អាជីវកម្មខ្នាតតូច ផ្តោតសំខាន់លើទិន្នន័យបើកចំហគ្រប់វិស័យ

សម្រាប់ធុរកិច្ច​បង្កើតដែលចូលរួមក្នុងកម្មវិធី Visa Accelerator នៅអាស៊ីប៉ាស៊ីហ្វិក អ្នកចូលរួមត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមួយចំនួនឲ្យបានលឿនជាទីបំផុត។ Visa កំពុងស្វែងរកម្ចាស់ធុរកិច្ច​រូបណាដែលចង់ស្វែងរកដំណោះស្រាយ​លើផ្នែកដូចខាងក្រោម៖

បង្កើនលទ្ធភាពក្នុងការបញ្ជ្រាបសេដ្ឋកិច្ចឌីជីថលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មដែលមានភាពខ្វះចន្លោះ ឬពឹងផ្អែកតែលើសាច់ប្រាក់សុទ្ធ

ជួយដល់អាជីវកម្មខ្នាតតូច នៅពេលពួកគេកំពុងតែស្វែងរកដំណោះស្រាយនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរតម្រូវការផ្នែកបច្ចេកវិទ្យា និងផលប៉ះពាល់ដែលកំពុងកើតមានកំឡុងពេលប្រឈមមុខនឹងជំងឺរាតត្បាត COVID-19

ប្រើប្រាស់ បរិស្ថាននៃទិន្នន័យបើកចំហដែលកំពុងកើនឡើងនៅក្នុងតំបន់ឲ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារ និងការបញ្ជាទិញទំនិញបង្កើតវិធីថ្មីនៃការចំណាយប្រាក់ដោយមិនពឹងផ្អែកលើកាតឥណទាន និងឥណពន្ធតាមបែបប្រពៃណី

ថ្វីបើប្រទេសកម្ពុជា ជាទីកន្លែងមួយដែលសាច់ប្រាក់សុទ្ធកំពុងតែបន្តមានឥទ្ធិពលក្នុងការចរាចរនាពេលបច្ចុប្បន្ន តែកម្មវិធី Visa Accelerator អាចមានឥទិ្ធពលផ្លាស់ប្តូរសម្រាប់ធុរកិច្ចបង្កើតនៅទីនេះបាន ពីព្រោះតែទំនោរនៃការទូទាត់តាមរយៈឌីជីថលនៅតែមានភាពទាក់ទាញខ្លាំង។ ផ្អែកលើការសិក្សាអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជនរបស់ Visa  នៅក្នុងឆ្នាំ ២០២០[1] ប្រជាជនកម្ពុជាចំនួន ៤២ ភាគរយ រំពឹងថាប្រទេសនឹងប្រើប្រាស់ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅថ្ងៃអនាគត។ កម្មវិធី Visa Accelerator នឹងធានាថាអាជីវកម្មនៅកម្ពុជានឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុត លើការទូទាត់តាមរយៈឌីជីថល សម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារមួយនេះ។

លោក Chris បាននិយាយបន្ថែមទៀតថា៖ «មិនខ្វះឡើយនូវដំណោះស្រាយដ៏អស្ចារ្យ សម្រាប់សហគមន៍ធុរកិច្ចបង្កើតនៅអាស៊ីប៉ាស៊ីហ្វិក។ អ្វីដែលសំខាន់បំផុតសម្រាប់ Visa គឺថាតើយើងអាចគាំទ្រនូវរាល់ដំណោះស្រាយទាំងនោះឲ្យឈានដល់ដំណាក់កាលមួយដែលពួកគេអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយធនាគារនាំមុខ ក្រុមហ៊ុនលក់រាយ ឬ ក្រុមហ៊ុនបច្ចេកវិទ្យាណាមួយក្នុងតំបន់ ក្នុងរយៈពេលត្រឹមតែពីរបីខែបានដោយរបៀបណា។  ភាពខុសគ្នាដ៏ធំមួយសម្រាប់កម្មវិធី Visa Accelerator គឺយើងផ្តោតគោលដៅរបស់យើងទៅលើធុរកិច្ច​បង្កើតថ្មី មួយចំនួនតូចដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំអាជីវកម្មរបស់ពួកគេទៅកាន់មួយកម្រិតទៀត»។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ « កម្មវិធី Visa Accelerator គឺជាឱកាសដ៏ល្អមួយដើម្បីធ្វើឱ្យអាជីវកម្មដែលសាកសមនឹងទទួលបាននូវការអភិវឌ្ឍ អាចពន្លឿនវឌ្ឍនភាពរបស់ខ្លួនឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ខណៈពេលដែលប្រទេសកម្ពុជា ជាកន្លែងដែលមានសក្តានុពលប្រកបដោយភាពច្នៃប្រឌិត​ ប្រភេទអាជីវកម្មបង្កើតថ្មីមានច្រើន តែខ្វះនូវជំនាញបច្ចេកទេសចាំបាច់ក្នុងការអភិវឌ្ឍន៍ខ្លួន។ តាមរយៈការផ្តល់ឱ្យពួកគេនូវឱកាសដើម្បីចូលទៅក្នុងបណ្តាញអតិថិជន និងដៃគូពាណិជ្ជកម្ម របស់ Visa ក៏ដូចជាផ្តល់នូវការគាំទ្រដល់ពួកគេតាមរយៈការផ្តល់នូវដំណោះស្រាយផ្សេងៗ កម្មវិធី Visa Accelerator អាចជួយដល់អ្នកធុរកិច្ចកម្ពុជាដែលមានសមត្ថភាពលេចធ្លោ  ឱ្យរីកចម្រើនហួសពីដែនសីមារបស់ខ្លួន»។

ការចូលរួមជាមួយកម្មវិធី

កម្មវិធី Visa Accelerator គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធី Visa Accelerator គឺកម្មវិធីមួយដ៏សមស្របសម្រាប់ធុរកិច្ច​បង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖https://www.visa.com.sg/apaccelerator

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖  trang.nguyen@visa.com

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីម៉ែល៖ nary@reddot.com.kh