ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី Singapore Airlines (SIA) អះអាងអោយដឹង កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ក្រុមហ៊ុនរបស់ខ្លួន ទទួល បានការគម្រាមបំផ្ទុះគ្រាប់បែក ទៅ លើយន្តហោះជើងហោះហើរ SQ001 ដែលហោះ ចេញពី ទីក្រុង San Francisco សហរដ្ឋអាមេរិក ទៅកាន់ប្រទេស សឹង្ហបុរី ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជាសំណាងល្អយន្តហោះខាងលើ បានចុះចតដោយសុវត្ថិ ភាព ប៉ុន្តែ ការរើទំនិញចេញពីយន្តហោះ នាំអោយមានការពន្យា ពេល ដល់ ទៅ ម៉ោង ១ និង ៣០ នាទី ខណៈរាល់អ្នកដំណើរទាំងអស់ ត្រូវរង់ចាំ ជិត ២ម៉ោងទម្រាំតែប្រមូលយកត្រលប់មកវិញបាន នូវវ៉ាលីធ្វើដំណើររបស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី SIA អោយដឹងថា ការគម្រាមគំហែងបំផ្ទុះ គ្រាប់បែកលើកនេះ ព័ត៌ មានលម្អិតមួយចំនួន បានបញ្ជូនទៅកាន់ អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ តថភាព ពិត មិនត្រូវបាន លាតត្រដាងឡើងជាសាធារណៈនោះទេ ក្រោមហេតុផល ព្រួយបារម្ភសុខសុវត្ថិភាព ។ អ្នកដំណើរ មួយរូបដែលមានឈ្មោះថា Hoe ផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន ក្នុង ស្រុក សឹង្ហបុរី Today អោយដឹងថា ៖ ពួកយើងទាំងអស់គ្នា ត្រូវរង់ចាំនៅ លើ យន្តហោះ សំចត កណ្តាលវាល ផ្លូវរថយន្ត ហោះ ប្រមាណ ២០នាទី មុននឹង ច្រកចេញចូលយន្តហោះ ធ្វើសេចក្តីប្រកាស ថាមានការប្រែប្រួល ច្រើនជាងនេះទៅទៀត ក្រោយពីទទួលបានការណែនាំពីក្រុមការងារ ត្រួតពិនិត្យអាកាសចរណ៍អ្នក ដំណើរទាំងអស់ នឹងត្រូវជម្លៀសខ្លួន តាមរយៈរថយន្តក្រុង ទៅកាន់ អាកាសយានដ្ឋាន យោងតាម ហេតុផលតែមួយគត់មានការព្រួយបារម្ភសន្តិសុខសុវត្ថិភាព ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA និង ស៊ិនហួរ