CamNews

ឆ្នាំ២០១៦ ក្រសួងដែនដីប្រមូលបាន​ចំណូលជិត ២៨៧ពាន់​លាន

(ភ្នំពេញ)៖ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងបានរកប្រាក់ចំណូលពីការផ្តល់សេវាផ្សេងៗ បានជិត ២៨៧ពាន់លានរៀល (២៨៦,៩៨៩,៩០៩,៦២០រៀល) ស្មើនិងជាង ៧០លានដុល្លារដុល្លារអាមេរិក។

របាយការណ៍ដែលបង្ហាញនៅក្នុងសន្និបាទបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ចំណូលទាំងអស់នេះ ទទួលបានពីសេវាសុរិយោដីជាង ៣២ពាន់លានរៀល, សេវាសំណង់ជិត ១២ពាន់លានរៀល, ពីការ​ជួលទីតាំងរោងចក្រ សហគ្រាសជាង ២៧២លានរៀល និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រប្យ ដែលប្រមូលដោយអង្គភាពពន្ធដារ បានចំនួនជិត ២៤៣ពាន់​លាន​រៀល៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី