(ភ្នំពេញ)៖ ឧត្តមសេនីយទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ បានប្រតិកម្មច្រានចោលទៅនឹងការលើកឡើងរបស់មហាជនមួយចំនួន ដែលថាអាវុធដែលក្រុមចោរប្លន់ប្រើប្រាស់កន្លងមកគឺមានការទិញ-លក់ ចេញពីឃ្លាំងក្រសួងការពារជាតិ។

លោក ហុង វិណុល បានបង្ហាញប្រតិកម្មបែបនេះ នៅក្នុងអង្គសន្និសិទ្ធសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំស្តីពីកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី២២ ខែធ្នូនៅទីស្តីក្រសួងយុត្តិធម៌ ។

លោកថាតាមចំលើយជាច្រើនដែលក្រុមចោរប្លន់ប្រដាប់អាវុធ បានសារភាពកន្លងមក គឺមិនបានប្រើប្រាស់អាចអាវុធចេញពីឃ្លាំងរបស់ក្រសួងការពារជាតិទេ ពោលគឺភាគច្រើនអាវុធដែលក្រុមចោរប្លន់ ប្រើប្រាសនោះគឺភាគច្រើនបានមកពីមិត្តភាពគូកនរបស់គេ បានមកពីក្រុមចោរបានបន្សល់លួចទៅលាក់ទុក និងបានមកពីលួចទិញពីបក្សពួករបស់គេជាដើម។

បើតាមឧត្តមសេនីយឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅក្នុងឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលនគរបាលចាប់ឃាត់បញ្ជូនទៅតុលាការរួមមានអំពើលួចមាន១០៣៨ករណី អំពើឆក់មាន៩ករណី អំពើប្លន់២០០ករណី និងបទល្មើសគ្រឿងញៀនចំនួន៤៣០ករណី។ ក្នុងចំនួនបទល្មើសនោះ បើប្រៀបធៀបនឹងឆ្នាំ២០១៤ គឺបានបទល្មើសលួច ឆក់ ប្លន់ បានថយចុះ១៤%៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី