ភាពយន្ត ៖ ចាប់បញ្ចាំងហើយពីថ្ងៃទី ៣១ មីនា ឆ្នាំ ២០១៦ នេះតទៅ នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ រឿង Eddie The Eagle ដែលលោកអ្នកនឹងមិនត្រូវមើលរំលងនោះទេ ពោលជា ខ្សែភាពយន្តថ្មីទើបតែមកដល់ ដែលនឹងធ្វើឲ្យលោកអ្នកមានមោទនភាពហួសពីការស្មាន ព្រោះជា ដំណើររឿងពិត នៃការតស៊ូរបស់អ្នកកំពូលជិះស្តីក្នុងទំព័រប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេស។ មិន ត្រឹមតែប៉ុណ្ណោះអ្វីដែលជាលក្ខណៈពិសេស ទន្ទឹមនឹងភាពមានមោទភាពខ្លាំងនោះ ភាពយន្ត Eddie The Eagle ក៏លាយឡំជាមួយនឹងឈុតឆាកកំប្លែងតាំងពីដើមដល់ចប់ដូចគ្នាដែរ។

ភាពយន្តនេះ និយាយ ពីគំនិតបំផុសបំផុលរបស់ Michael Edwards ដែលគេស្គាល់ថា Eddie the Eagle ជាអ្នកជិះស្គីដ៏ល្បីក្នុងប្រវត្តិសាស្រ្ត រ­បស់ អង់គ្លេស។ រឿងនេះនិយាយពីក្តីសង្ឃឹមដ៏មុតមាំរបស់ Edwards ចំពោះវិស័យកីឡា កំលាំងចិត្ត និង ការប្រឈរមុខរាល់បញ្ហាដែលកើតមានចំពោះគាត់។ Taron Egerton ដែល ធ្លាប់ បានសំដែងនៅក្នុងរឿង Kingsman: The Secret Service រៀប រាប់ពីតួអង្គ Eddie the Eagle និង Hugh Jackman ដែលជាអ្នកជំនាញខាងស្គីលោត ហើយកំពុងបង្វឹក Eddie សំរាប់ព្រឹត្តិការណ៍កីឡាអូឡាំពិចកាលហ្គារី­។

គួរបញ្ជាក់ថា ភាពយន្ត Eddie the Eagle មាន បង្កប់នូវ អត្ថន័យអប់រំ សម្រាប់ជីវិត មួយចំនួន ដែលធ្វើអោយ រឿងនេះ កាន់តែជក់ ចិត្តដិតអារម្មណ៍។ ម្យ៉ាងទៀត រឿងនេះ ក៏មានការ ចូលរួម សម្តែង ដោយតួអង្គ Wolverine លោក Hugh Jackman ទៀតផង ដោយលោកដើរតួ ជាអ្នក បង្ហាត់បង្រៀន Eddle Edwards ដែលមាន បំនងចង់ ប្រកួតយកពាន រង្វាន់អូឡាំពិច រដូវងារឆ្នាំ 1988។

<object width="480" height="380" data="http://www.youtube.com/v/c-3vzv0ujWA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/c-3vzv0ujWA&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕