មណ្ឌលគិរី ៖ ក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិព្នងម្នាក់ ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ចាប់រំលោភបានសម្រេច គ្រាដែលក្មេងស្រីរូបនោះ កំពុងស្ទូចត្រីនៅតាមអូរក្នុងព្រៃ ភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបន្ទាប់ពីរំលោភរួច ជនសង្ស័យគេចខ្លួនចូលព្រៃបាត់ ។

លោក សូ សុវណ្ណ ស្នងការរងខេត្ត បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា ហេតុការណ៍ចាប់រំលោភនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅម៉ោង២៖៣០នាទីរសៀល។ បន្ទាប់ពីកើតហេតុ ក្មេងស្រីរងគ្រោះ ឈ្មោះ ប ណ បានទៅប្រាប់ឪពុកម្តាយ និងបានមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្ត។

តាមពាកបណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុរូបនាង កំពុងដើរស្ទូចត្រី នៅតាមអូរក្នុងព្រៃក្បែរភូមិ ស្រាប់តែមានមនុស្សម្នាក់ ដើរមករកនាងរួចបុរសរូបនោះ ក៏ចាប់ឱបបីនាងយកទៅក្បែរគម្ពោធព្រៃ ស្រាតសំពត់ អាវរួចធ្វើសកម្មភាព រំលោភលើរូបនាង រហូតបានសម្រេច ដោយជននោះបានគំរាមសម្លាប់ដល់រូបនាង បើសិនជានាងហ៊ានស្រែក។ ពេលធ្វើសកម្មភាពរំលោភរួច ជនសង្ស័យនោះក៏បានដើរចូល ក្នុងព្រៃបាត់ស្រមោលតែម្តង។

លោកស្នងការរងបានបន្តទៀតថា សមត្ថកិច្ចនឹងខិតខំធ្វើការស្រាវ ដើម្បីវែកមុខយកជនសង្ស័យ មកផ្តន់ទាទោសតាមច្បាប់ឲ្យបាន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល