CamNews

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធី​ទិវាកុមារ​អន្តរជាតិ​១មិថុនា ខួបលើកទី៦៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធី​ទិវាកុមារ​អន្តរជាតិ​១មិថុនា ខួបលើកទី៦៧ នៅមជ្ឍមណ្ឌលកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការយកចិត្តទុកដាក់លើកុមារកម្ពុជា មិនមែនទើបចាប់ផ្តើមនាពេលបច្ចុប្បន្ននេះឡើយ គឺបានធ្វើចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មកម្ល៉េះ ជាហេតុធ្វើឲ្យកុមារកម្ពុជា មានសិទ្ធិរស់នៅ និងមានការថែទាំយ៉ាងល្អពីក្រុមគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចបំភ្លេចបានទេ នូវការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរនៅក្នុងរបបប្រល័យពូជសាសន៍ធ្វើឲ្យកុមារ រងនូវទារុណកម្ម ការធ្វើបាបធ្ងន់ធ្ងរ និងគ្មានឱកាសទទួលបានការថែទាំពីឪពុក-ម្តាយនោះឡើយ តែស្ថានភាពរបស់ពួកគេត្រូវបានស្តារឡើងវិញ ក្រោយថ្ងៃរំដោះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើគ្មានយកចិត្តទុកដាក់នៅក្រោយថ្ងៃរំដោះទេ ជាពិសេសក្នុងទសវត្សរ៍ឆ្នាំ៨០ទេ តើមានមនុស្សឯណាកើនមកដល់ប្រមាណ ១៥លាននាក់នាពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ បានទទូចឲ្យកុមារ និងយុវជនទាំងអស់ចូលរួមលុបបំបាត់អំពើហិង្សានៅក្នុងសង្គម និងរួមគ្នាឈប់ប្រើប្រាស់គ្រឿងញៀន។

* សម្តេចតេជោ ហ៊ុន សែន គាំទ្រការធ្វើសមាហរណកម្មយកកុមារពីតាមមណ្ឌល ទៅរស់នៅក្រោមការចិញ្ចឹមបីបាច់របស់ក្រុមគ្រួសារ ឬនៅក្នុងសហគមន៍ជំនួសវិញ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកទៅក្រសួងសង្គមកិច្ចឲ្យពិនិត្យ និងកែលំអរមជ្ឈមណ្ឌលព្រៃស្ពឺ។ សម្តេចតេជោ ថ្លែងថា បើបិទ ក៏បិទទៅ តែបើរក្សាទុក្ខត្រូវធ្វើឲ្យល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលខិតខំធ្វើរឿងល្អជាច្រើន តែត្រូវបានមជ្ឈមណ្ឌលនេះមួយនេះ ធ្វើឲ្យមានរឿងជាច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅក្នុងកម្មវិធី​ទិវាកុមារ​អន្តរជាតិ​១មិថុនា នៅវេលាម៉ោង៩៖១០នាទីព្រឹកថ្ងៃដដែលនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី