មានមនុស្សប្រមាណជា 768 នាក់បានប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលមួយក្នុងរដ្ឋធានី Zagreb
នៃប្រទេស Croatia បង្កើតជាមុខដែលបញ្ចេញស្នាមញញឹមដ៏ធំកាលពីសប្តាហ៍កន្លងទៅ ។
ពិធីនេះត្រូវបានគេដាក់ឈ្មោះថា
ជាពិធីស្នាមញញឹមពិភពលោក ដែលមនុស្សទាំងនោះ
បានមកឈរតំរៀបជួរជារង្វង់ដោយមានស្លៀកពាក់ អាវភ្លៀងពណ៌លឿង និង ខ្មៅ បង្កើត
បានជាស្នាមញញឹមយ៉ាងធំនៅក្នុងពិភពលោក ហើយត្រូវបានកត់ចូលក្នុងកំណត់ហេតុ
Guinness របស់ពិភពលោកផងដែរ ។
ពិធីជួបជុំតំរៀបស្នាមញញឹមនេះត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ 1999 មកម្លេះ ដែលមាន
ទិសដៅចង់អោយមនុស្សជាតិតទាំងឡាយនៅលើពិភពលោក មានស្នាមញញឹមប្រកប
ដោយសុភមង្គលតាមរយៈសកម្មភាពដ៏សាមញ្ញ និងមានអត្ថន័យមួយនេះ ។ ដោយឡែក
កាលពីឆ្នាំ 2010 កន្លងទៅនៅក្នុងក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិច មានមនុស្ស
ចំនួន 551 នាក់បានប្រមូលផ្តុំគ្នាដើម្បីតំរៀបនូវស្នាមញញឹម ដ៏ធំរបៀបនេះផងដែរ ៕
(ប្រភពីពី Xinhua)
ដោយ៖ រដ្ឋា