(ភ្នំពេញ)៖ កវីនិពន្ធបទចម្រៀង មានឈ្មោះល្បី លោក សុខ ជំនោរ អតីតគូស្នេហ៍ របស់តារាចម្រៀង សុគន្ធ និសា បានសម្ដែងក្ដីរន្ធត់ចិត្ត ជាពន់ពេក ចំពោះដំណឹងមរណភាពរបស់លោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម ថោន ដែលបានស្លាប់នៅប៉ុន្មានម៉ោងមុននេះ នៅឯមន្ទីរពេទ្យក្នុងប្រទេសបារាំង ដោយលោក សុខ ជំនោរ បានចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ក្នុងវិស័យសិល្បៈ។

កវី សុខ ជំនោរ បានសរសេរនៅក្នុងបណ្ដាញសង្គម Facebook នៅប៉ុន្មាននាទីមុននេះថា «ខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង ក្រោយបានទទួលដំណឹង ពីមរណភាពរបស់បងប្រុស អ៊ា វឌ្ឍនា ដែលជាធនធានមនុស្សដ៏ឆ្នើម ធ្លាប់បានបង្កើតក្រុមចម្រៀង EV ដៃគូបងសុវណ្ណា (យក់ឋិតរដ្ឋា ឃុំ ប៉ុណ្ណាដែត សែម សង្វាត បូ វិចិត្រ ឱក សុគន្ធកញ្ញា ករុណា ពេជ្រ សែម វិសាល មាស សុខសោភា) ហើយក៏ជាអ្នកមានពិសោធន៍ការងារវិទ្យុ ដ៏ចំណាន(FM102)។ ថ្មីៗនេះ បង វឌ្ឍនា ត្រូវបានទទួលការងារជា ថ្នាក់ដឹកនាំមួយរូប នៅផលិតកម្ម Town, បង វឌ្ឍនា ជាអ្នកនិពន្ធ អ្នកគ្រប់គ្រង និងជាអ្នកមានបទពិសោធន៍ច្រើនណាស់ ក្នុងវិស័យសិល្ប:ជាពិសេសចម្រៀង!»។

លោក សុខ ជំនោរ បានសរសេរបន្ថែមទៀតថា «មានអ្នកចម្រៀងល្បី និងពិធីករវិទ្យុច្រើនរូប ដែលស្គាល់ ធ្លាប់ធ្វើការជាមួយ និងដឹងពីសមត្ថភាពរបស់លោក។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងមិត្តរួមការងារ។ ខាងក្រោមជាបទចម្រៀងមួយបទ ដែលល្បីល្បាញ ក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដែលនិពន្ធដោយ បង អ៊ា វឌ្ឍនា !»។

យ៉ាងណាមិញ ងាកមកខាងផលិតកម្ម ថោន បានចេញសេចក្ដីជូន ដំណឹងជាបន្ទាន់មួយ ជូនដល់សមាជិកទាំងអស់ ក្នុងផលិតកម្ម មានទាំងតារាចម្រៀង តារាសម្ដែង ថ្នាក់ដឹកនាំ ឲ្យចូលរួមកាន់ទុក្ខទាំងអស់គ្នា ចំពោះមរណភាព របស់លោក អ៊ា វឌ្ឍនា ដែលត្រូវបានផលិតកម្ម ចាត់ទុកថា ជាការបានបង់ថ្នាក់ដឹកនាំឆ្នើម ប្រកបដោយបទពិសោធន៍សិល្បៈ កម្ររកបាន។ ក្នុងនោះគេបានឃើញតារាចម្រៀង ជាច្រើនដួង បានចូលរួមរំលែកទុក្ខ ជាបន្តបន្ទាប់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង