ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម-GDP) ដែលជាគណបក្សនយោបាយ ដ៏ថ្មីសន្លាងមួយនៅកម្ពុ ជា កើតចេញពីបណ្តុំបញ្ញវន្ត និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនោះ នឹងបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅថ្ងៃ អាទិត្យ ទី០២ ខែសីហា ឆ្នាំ២០១៥នេះហើយ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សមួយនេះ បានធ្វើសកម្មភាពសាង ប្រជាប្រិយភាពជាមួយប្រជាពលរដ្ឋអស់រយៈពេលប្រមាណជិតមួយកន្លងមកហើយ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពិធីជួបជុំបង្ហាញវត្តមានជាសាធារណៈនេះ នឹងចាប់ផ្តើមធ្វើ នៅម៉ោង ៨ព្រឹក នៅផ្ទះលេខ៣៨, ផ្លូវ ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទន្ទឹមនឹងការ បង្ហាញវត្តមាន គណបក្សថ្មីមួយនេះ ក៏នឹងធ្វើសន្និសីទកាសែតលាតត្រដាងនូវព័ត៌មាននានា ជូនអ្នកព័ត៌មាន និង សាធារណជនផងដែរ។

លោក កែម ឡី អ្នកវិភាគសង្គម និងលោកបណ្ឌិត យ៉ង សាំងកុមា ដែលសុទ្ធជាបុគ្គលមានភាពលេចធ្លោក្នុងសង្គម ហើយគេរំពឹងថា ជាស្ថាបនិក និងជាសមាជិកដ៏សំខាន់ នៃគណបក្សនយោបាយនេះ សុទ្ធតែបានចេញមុខមកបដិ សេធដូចគ្នាថា ពួកលោកមិនជាប់ពាក់ព័ន្ធជាមួយគណបក្សថ្មីនេះទេ ពោលគឺគ្រាន់តែជាអ្នកតាមដាននូវដំណើរការ បក្សនយោបាយថ្មីនេះ និងជួយបង្រៀនប្រជាពលរដ្ឋខ្មែរឲ្យយល់ និងចេះធ្វើនយោ បាយតែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល