CamNews

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លុបឈ្មោះឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពីក្របខណ្ឌ កងទ័ព

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការរង នៃកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ បញ្ចប់ក្របខណ្ឌជាមន្ដ្រី កងយោធពលខេមរភូមិន្ទហើយ ។

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ ចុះហត្ថ លេខាដោយសម្ដេច ធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បានសម្រេចលុបឈ្មោះឧត្ដម សេនីយ៍ឯក ខូវ សម្បត្ដិ អត្ដលេខ ០០៤៣២៦ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ។

ព្រះរាជក្រឹត្យខាងលើនេះ ត្រូវបានគេ ឃើញបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលមានអាក់ ខោនឈ្មោះ អេង ឆៃ អ៊ាង ដែលគេស្គាល់ថា ជាអ្នកតំណាងរាស្ដ្រ  របស់គណបក្សសង្គ្រោះជាតិដែល បង្ហោះ ឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ។

គេមិនបានដឹងមូលហេតុ និងរឿងរ៉ាវ ពិត នៃការស្នើសុំរបស់នាយករដ្ឋមន្ដ្រី និង ព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យលុប ឈ្មោះលោកឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ខាងលើនេះនោះឡើយ ។ ប៉ុន្ដែ គេគ្រាន់តែដឹងថា កន្លងមកលោកឧត្ដមសេនីយ៍ ខូវ សម្បត្ដិ ក្រៅពីមាន មុខរបររកស៊ីធំដុំមួយចំនួននោះ លោកក៏មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ តែមួយរយៈចុងក្រោយនេះគេមិន បានដឹងថា តួនាទី និងមុខងារជាមេបញ្ជា ការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសនោះត្រូវបានផ្លាស់ប្ដូរ ឬមួយយ៉ាងណានោះទេ ស្រាប់តែគេឃើញព្រះរាជក្រិត្យចេញ លុបឈ្មោះនៅពេលនេះតែម្ដង ។

ពាក់ព័ន្ធទៅនឹងព្រះរាជក្រិត្យលុប ឈ្មោះចេញពីក្របខណ្ឌកងទ័ពខាងលើនេះ  នៅរសៀលថ្ងៃទី២៦ ខែ កញ្ញា នេះ ដើម អម្ពិលមិនអាចធ្វើការសាកសួរព័ត៌មានឱ្យ  ដឹងជាផ្លូវការនៅឡើយនោះទេ ដោយមន្ដ្រី មួយចំនួន ពេលដែលដើមអម្ពិលធ្វើការ សាកសួរ បានតែត្រឹមអះអាងថា មិនបាន ដឹងរឿងតែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល