CamNews

មាស សុខសោភា ត្រូវគេ Hack Account Facebook ហើយ​បង្ហោះ​រូប​ក្បាច់​រួមរ័ក

ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ថ្មីៗនេះ បានបង្ហោះសារមួយប្រាប់ ទៅដល់អ្នកគាំទ្រនាង ឲ្យដឹងថា Account Facebook ផ្ទាល់ខ្លួនរបស់នាង ត្រូវបានជនមិនស្គាល់មុខ Hack ហើយហើយបង្ហោះ រូបអាសអាភាស មានទាំងក្បាច់រួមរ័ក ជាដើម ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។

ថ្មីៗនេះ Account Facebook តារាចម្រៀងស្រី កញ្ញា មាស សុខសោភា មានបង្ហោះរូបអាសអាភាសមួយ ដែលធ្វើឲ្យអ្នកលេង Facebook និងអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ទើរតែមិនគួរឲ្យជឿថា តារាក្នុងដួងចិត្តរបស់ពួកគេ មានចេតនាបង្ហាញរូបភាពបែបនេះ បើកចំហរជាសាធារណៈ ដូច្នេះឡើយ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលនោះ គេបានឃើញវត្តមាន របស់ស្រីស្អាត និងជាតារាស្រីដែល លេចធ្លោប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានបង្ហាញសារមួយ ដោយនាងបានចេញមុខ បកស្រាយពីរូបអាសអាភាស ដោយអះអាងថា មានគេ Hack Account Facebook របស់នាង ដោយនាងបានសរសេរសារជា ភាសាខ្មែរនិងអង់គ្លេសថា «ឲ្យនាងខ្ញុំសុំទោស ចំពោះការផុស Status នៅលើទំព័រ Facebook កាលពីប៉ុន្មានម៉ោង ពីព្រោះ Account Facebook របស់នាងខ្ញុំ ត្រូវបានគេលួចចូលបន្លំ។ ពេលនេះនាងខ្ញុំកំពុង តែធ្វើការជាមួយក្រុមការងារ Facebook ដើម្បីដោះស្រាយបញ្ហា សូមអភ័យ នឹងសូមអរគុណ ដល់បងប្អូននឹងអ្នកគាំទ្រទាំងអស់ ដែលបានយល់ចិត្ត » ។

សម្រាប់ Account Facebook របស់អ្នកសិល្បៈ រួមនឹងតារាចម្រៀង មាស សុខសោភា ដែលត្រូវបានគេ Hack នោះមិនមែនជាលើកទី១ទេ ព្រោះថា នាពេលកន្លងមក មានអ្នកសិល្បៈ និងមានអ្នកមានមុខមាត់ ក្នុងសង្គមច្រើនហើយ ដែលត្រូវបានជនមិនស្គាល់មុខ ដែលមានចេតនា មិនល្អ Hack ហើយបង្ហោះអ្វីដែលមិនល្អ ក្នុងចេតនា វាយប្រហារម្ចាស់ Account Facebook ទាំងនោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល