CamNews

យុវជនចិត្តខ្លាំង ឪពុកស្តីបន្ទោស បន្តិចបន្តួច ចងកធ្ចើអត្តឃាត

កណ្តាល ៖ យុវជនម្នាក់ បានសម្រេចចិត្ត ចងកធ្វើអត្តឃាត ព្រោះខឹងនិងឪពុក ស្តីបន្ទោសបន្តិចបន្តួច មិនឲ្យដើលេង យប់ជ្រៅពេក ព្រោះខ្លាចដើរផ្លូវខុស និងហាមសេពគប់មិនល្អ ព្រោះខ្លាចមានរឿងដល់ ខ្លួននោះ ។

ហេតុការណ៍ចងក ធ្វើអត្តឃាតនេះ បានកើតឡើងកាល ពីវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០១៥ ស្ថិតនៅចំណុចំការដើមប្រេងខ្យល់ ភូមិព្រៃផ្ទឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

នគរបាលឃុំសំរោងលើ បានឲ្យដឹងថា យុវជនចិត្តខ្លាំង ចងកសម្លាប់ខ្លួននេះ មានឈ្មោះកែវ ភស័្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានបន្តទៀតថា បើតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះជួន កែវ អាយុ ៥២ឆ្នាំ មុខរបរ កសិករនៅផ្ទះជាមួយគ្នា បានឲ្យដឹងថា កាលពីថៃ្ងទី២៣ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៥ល្ងាច រូបគាត់បានស្តីបន្ទោសកូន កុំអោយដើរលេងយប់ជ្រៅពេក រហូតដល់ម៉ោង១១ ឬ១២យប់ ហើយ ខ្លាចកូនដើផ្លូវខុស ទៅជក់ថ្នាំញៀន ។ បន្ទាប់គាត់ស្តីឲ្យរួចមកជនរងគ្រោះលែងចូលផ្ទះ រហូតដល់ ដល់ថៃ្ងទី២៥ ខែសីហាឆ្នាំ២០១៥ វេលាម៉ោងជិត៧យប់ស្រាប់តែឮអ្នកភូមិ ប្រាប់ជនរងគ្រោះ ចង កស្លាប់ហើយ ភ្លាមៗគាត់បានរត់ទៅមើល ក៏ប្រទះឃើញកូនចងកមែន រួចបានស្រាយដាក់ ចុះហើយដឹកយកទៅកាន់មណ្ឌលសុខភាព ឃុំសំរោងលើរួ ចបញ្ជូនទៅសង្រ្គោះបន្តទៅក្លីនិច ឯកជន បែកចានតែជនរងគ្រោះស្លាប់រួចហើយ ។

ក្រោយពេលពិនិត្យរួចសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល