CamNews

ស្រក់ទឹកភ្នែក! បុរសម្នាក់ត្រូវបានតុលាការចិន កាត់ទោសប្រហារជីវិតរួចហើយ ប៉ុន្តែជាង ២០ឆ្នាំក្រោយមក​ទើបរក

(ប៉េកាំង)៖ បន្ទាប់ពីរយៈពេល ២១ឆ្នាំក្រោយការកាត់ទោសបុរសវ័យក្មេងម្នាក់ ប្រហារជីវិតក្នុងករណី​ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនៃការចាប់ជំរិត និងសម្លាប់មនុស្សនោះ តុលាការកំពូលចិនបាន​សម្រេចក្តី​ទៅលើករណីខាងលើនេះសាជាថ្មី និងបានរកឃើញថាបុរសវ័យក្មេងរូបនោះគ្មានកំហុសទេ ដែលប្រការ​នេះកំពុងបង្កឲ្យក្រុមគ្រួសារជនល្មើសដែលត្រូវគេយល់ច្រឡំរូបនោះ មានការឈឺចាប់​រឹតតែខ្លាំង។ នេះបើតាម​ការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅថ្ងៃសុក្រនេះ តុលាការបានសម្រេចកាត់ក្តីរឿងរ៉ាវរបស់លោក Nie Shubin ឡើងវិញ ហើយទីបំផុតក៏​បានរកឃើញថា លោកពិតជាគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ។ តុលាការបាន​ទទួលការ​​សារភាព​កំហុសពីបុរសម្នាក់ទៀតឈ្មោះ Wang Shujin ថាខ្លួនជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋដែលគេចោទ​ទៅលើ​លោក Shubin ប៉ុន្តែវាយឺតពេលទៅហើយព្រោះការសារភាពនេះ គឺបានកើតឡើងក្រោយពេល​១០ឆ្នាំនៃការកាត់ទោសប្រហារជីវិតទៅលើលោក Shubin។

តាមរបាយការណ៍ពីសារព័ត៌មានស៊ិនហួរ តុលាការបានសម្រេចផ្លាស់ប្តូរការសម្រេចពីមុន ដោយបានកាត់ក្តី​ឡើងវិញថា Nie Shubin គ្មានទោសកំហុសដូចការចោទប្រកាន់នោះឡើយ។ ម្តាយរបស់ Shubin គឺលោក​ស្រី Zhang Huanzhi ធ្លាប់បានប្រាប់ CNN កាលពីខែមិថុនាថា លោកស្រីពិតជារីករាយណាស់​ដែល​តុលាការសម្រេចសើរើរឿងក្តីនេះមកកាត់ឡើងវិញ។ លោកស្រី Zhang បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅ​ផ្នូររបស់កូនប្រុសខ្ញុំឆាប់ៗនេះ ដើម្បីប្រាប់គេថាអ្វីដែលម្តាយបានព្យាយាមជាយូរឆ្នាំណាស់មកហើយនោះ​កំពុងសម្រេចចេញជាផ្លែផ្កាហើយ»។

គួរបញ្ជាក់ថា បន្ទាប់ពីការកាត់ក្តីនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះតុលាការបាននិយាយថា ក្រុមគ្រួសាររបស់លោក Nie អាចស្នើសុំសំណងពីរដ្ឋាភិបាលបាន។ ទោះបីជាបែបនេះក្តី គ្រួសារដ៏ក្រីក្រ​ខាងលើនេះ មិនទាន់មានការបញ្ជាក់ថានឹងទាមទារសំណងឬក៏អត់នោះឡើយពីរដ្ឋាភិបាលប៉េកាំង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង