ក្រុមការងារមកពីសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចាប់ផ្តើមសិក្សាពីលទ្ធភាពក្នុងការធ្វើឲ្យផ្លូវដែក ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពប្រសើរឡើង។

ដំណើរទស្សនកិច្ចរបស់ CRCC មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើរសុំឲ្យក្រុមហ៊ុននេះ ជួយធ្វើឲ្យប្រព័ន្ធផ្លូវដែកមានប្រសិទ្ធិភាពជាងមុន។ ការស្នើសុំនេះបានធ្វើឡើង កាលពីពីរសប្តាហ៍កន្លងទៅក្នុងវេទិកាស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ (BRI) នៅទីក្រុងប៉េកាំង។អគ្គនាយករង លោក Wang Wenzhong បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន បានជួបប្រជុំជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីម្សិលមិញនៅរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនោះលោក Wenzhong បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការសិក្សាបន្ថែមទៀត លើគម្រោងផ្លូវដែកលើអាកាសទោល និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីកែលម្អរការដឹកជញ្ជូនសាធារណៈ នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូន។ក្រសួងបាននិយាយថា ”CRCC កំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើការសិក្សាលើការកែលម្អរប្រព័ន្ធផ្លូវដែក ដែលមានស្រាប់”។ គណៈប្រតិភូរបស់ CRCC នឹងធ្វើការសិក្សាលើគម្រោងផ្លូវដែកទោល និងគម្រោងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ ដែលនឹងជួយរដ្ឋាភិបាលកម្ពុជាសម្រេចចិត្ត យកជម្រើសល្អបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ។

តាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមហ៊ុន CRCC និងក្រុមហ៊ុន Royal Railways បានយល់ព្រមសហការគ្នា ដើម្បីជួសជុលផ្លូវដែកនៅកម្ពុជា។លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានមានប្រសាសន៍ថា ”យើងមិនដឹងថាតើក្រុមនេះ នឹងចំណាយពេលយូរប៉ុណ្ណា ដើម្បីធ្វើការសិក្សានេះទេ។ បច្ចុប្បន្នមានអ្នកជំនាញជនជាតិចិនចំនួន ១៨ នាក់កំពុងធ្វើការជាមួយមន្រ្តីកម្ពុជាដើម្បីប្រមូលទិន្នន័យ»។

រដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យ CRCC រៀបចំការសិក្សាលទ្ធភាពសម្រាប់ផ្លូវរថភ្លើងថ្មីមួយខ្សែទៀត ដែលតភ្ជាប់សៀមរាប ទៅសិរីសោភ័ណ្ឌក្នុងខេត្តបន្ទាយមានជ័យផងដែរ។

បច្ចុប្បន្ននេះប្រទេសកម្ពុជា មានខ្សែរថភ្លើងចំនួនពីរខ្សែ ដែលតភ្ជាប់ទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងភាគខាងជើងភ្ជាប់ភ្នំពេញទៅក្រុងប៉ោយប៉ែត ៕

ប្រភព ៖ khmertimes