ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន បរទេស ប៊ីប៊ីស៊ី អោយដឹងថា ភ្ញៀវទេសចរ ២ រូបផ្សេងទៀត នៅ តែបន្តបាត់ខ្លួននៅឡើយ ក្រោយពីទូកទេសចរណ៍មួយគ្រឿង ក្រឡាប់ លិច នៅឯ ឈូងសមុទ្រ ភាគ ខាងកើតប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ។

ភ្ញៀវទេសចរ ២០ នាក់ រួមទាំង មគ្គុទេសទេសចរណ៍ មូយរូប អមដោយក្រុមនាវិក ៤ នាក់ផ្សេងទៀត បានមានវត្តមាននៅលើទូក មួយ គ្រឿងនេះ ខណៈ ពេល ដែលវាបានលិច ។ ជាសំណាងល្អ មនុស្ស ១០នាក់ត្រូវបានគេជួយសង្គ្រោះភ្លាមៗ ខណៈ ១៣ នាក់ ផ្សេង ទៀត ត្រូវបានគេជួយសង្គ្រោះ កាលពី ថ្ងៃអាទិត្យម្សិលមិញនេះ ដោយពួកគេ នៅមានជីវិតនៅឡើយ ។

ខណៈជនរងគ្រោះ កំពុងតែសម្រាក នៅ ក្នុងមន្ទីរពេទ្យ ក្នុង នោះ ប្រតិបត្តិការ តាមរុករក ជនរងគ្រោះ បាត់ខ្លួន ពីរនាក់ផ្សេងទៀត នៅតែបន្ត យ៉ាងសកម្មនៅឡើយ ។ មន្រ្តីជាន់ខ្ពស់ ប្រចាំប្រទេស លោក Suryaman បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារ សារព័ត៌មាន អោយដឹងថា ទូកទេសចរណ៍ ខាង លើអាចក្រឡាប់លិចទៅបាន ក្រោយពីបានបើកបុក ថ្មប៉ប្រះទឹក ៕

<object width="507" height="434" data="http://www.youtube.com/v/-vYzx4WnSlA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-vYzx4WnSlA&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី