(ភ្នំពេញ)៖ យោងតាម Facebook មួយឈ្មោះ «សីហា» នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ បានបង្ហោះទម្លាយរូបភាព និងរៀបរាប់លាតត្រដាងបកអាក្រាត មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលវក់នឹងល្បែង និងពុករលួយ ដោយបានអះអាងថា «លោក អេង ឆៃអ៊ាង សុខចិត្តធ្វើមុខក្រាស់ទទួលលុយពីមន្ត្រី របស់បក្សកាន់អំណាចដែលជាអ្នក ជំនួញជាប់រហូតមក គឺគាត់សុខចិត្តលក់ឧត្តមគតិខ្លួនឯង ឲ្យតែបានលុយលេងល្បែង និងការសប្បាយស្រីញីអូនបង»។

ម្ចាស់ Account Facebook ដែលទំនងជាស្រ្តីភេទ បានបង្ហោះរូបភាព និងសរសេរទម្លាយការពិតដូច្នេះដូចខាងក្រោម៖

«នាងខ្ញុំសូមលាតត្រដាងការពិត និងបកអាក្រាតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ដែលវក់នឹងល្បែងនិងពុករលួយ ! ជូនចំពោះមិត្តភក្ត្រិហ្វេសបុកបានដឹង ដើម្បីជាការពិចារណា។

ពីដំបូងនាងខ្ញុំនៅបក្សសិទ្ធមនុស្ស បន្ទាប់មកក៏រួមគ្នាជាគណបក្សសង្គ្រោះជាតិ ជិត៤ឆ្នាំមកនេះ ខ្ញុំឃើញនៅក្នុងបក្សនេះគឺ រឿងដែលស្មានមិនដល់នោះគឺ បញ្ហាសីលធម៌ស្មោគគ្រោក តាំងពីមន្ត្រីថ្នាក់លើបង្អស់ដល់ក្រោម មានអ្នកខ្លះឆ្កួតនឹងស្រីញី ស្អុយគគ្រុកកេរ្តិ៍ឈ្មោះអសោចផិតក្បត់គ្នាទៅវិញទៅមក ដូចជា យឹម សុវណ្ណ សាហាយស្មន់ជាមួយតំណាងរាស្ត្រគ្នាឯង លី ស្រីវីណា ហើយអ្នកខ្លះទៀត វក់នឹងល្បែងស៊ីសង ពាលាអាវ៉ាសែផង ស្រីញីផងរហូតហ៊ានលក់ អស់គ្មានសល់ទ្រព្យសម្បត្តិ រហូតដល់ថ្នាក់ជំពាក់លុយគេវ័ណ្ឌក ពីព្រោះតែចាញ់ល្បែង។

តួយ៉ាងដូចជា អេង ឆៃអ៊ាង ជាមនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី គឺជាអ្នកតំណាងរាស្ត្រម្នាក់ដែលលេចមុខនៅតែគ្រប់កាស៊ីណូ លេងល្បែងមិន លោះពេល ញៀននឹងល្បែងដោយមិនខ្វល់ពីការប្រជុំសភា ឬត្រូវចុះជួយដោះស្រាយបញ្ហាជូនពលរដ្ឋនៅមណ្ឌលរបស់ខ្លួនឡើយ។ ជានិច្ចកាលបុគ្គលនេះ ខ្ញុំមិនសូវដែលឃើញមុខនៅមូលដ្ឋានទេ តែបើចង់ដឹងថា លោក អេង ឆៃអ៊ាង នៅកន្លែងណានោះ គេគ្រាន់តែទៅកន្លែងលេងល្បែង នៅកាស៊ីណូណាមួយ នោះនឹងបានឃើញគាត់ភ្លាម។ ជារឿយៗនិងជាទម្លាប់ លោក អេង ឆៃអ៊ាង តែងតែចូលលេងល្បែងនៅក្នុងកាស៊ីណូសិន នៅមុនពេលចូលប្រជុំសភា។

ដោយសារតែវក់នឹងល្បែង លោក អេង ឆៃអ៊ាង សុខចិត្តធ្វើមុខក្រាស់ទទួលលុយពីមន្ត្រីរបស់បក្សកាន់អំណាច ដែលជាអ្នកជំនួញជាប់រហូតមក គឺគាត់សុខចិត្តលក់ឧត្តមគតិខ្លួនឯង ឲ្យតែបានលុយលេងល្បែង និងការសប្បាយស្រីញីអូនបង។ ម៉្យាងវីញទៀត ឲ្យតែរដូវបោះឆ្នោតមកដល់គឺលោក អេង ឆៃអ៊ាង ត្រូវប៉ាន់ហើយមានលុយចូលលេងល្បែងកាន់តែញឹកញាប់។

ជាក់ស្តែងបេក្ខជនចង់ឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧នេះ នៅតាមខេត្តជាពិសេសភ្នំពេញ ត្រូវសូកលោក អេង ឆៃអ៊ាង ៥០០០ដុល្លារ រឺ ៣០០០ដុល្លារ បើចង់បានលេខរៀងទី១ រឺ ទី២ ! បើលោក អេង ឆៃអ៊ាង លេងល្បែងលេងទៅហើយតែរឿងមានស្រី ក្រៅផ្ទះរាប់មិនអស់វាយ៉ាងម៉េចដែរ?។ ឆ្គួតស្រី ឆ្គួតស្រា ឆ្គួតល្បែង លោក អេង ឆៃអ៊ាង ឆ្គួត២រួចទៅហើយគឺ ល្បែងនិងស្រី។ ខាងក្រោមនេះជារូបថតស្រីលោក អេង ឆៃអ៊ាង នៅខេត្តសៀមរាប»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី