CamNews

" លើកពានទាំងទឹកភ្នែក :( " ក្លឹបបាល់ទាត់ប្រេស៊ីល ឈ្នះពាន 2016 ដោយស្វ័យប្រវត្តិ ក្រោយធ្លាក់យន្តហោះ

(ប្រេស៊ីល)៖ ក្លឹបបាល់ទាត់ប្រទេសប្រេស៊ីល Chapecoense ដែលស្ទើរតែបានបាត់បង់កីឡាករទាំងស្រុង ​នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីដើមសប្តាហ៍មុននោះ ត្រូវបានគេប្រគល់តំណែងជាជើងឯកនៃ​ពានរង្វាន់​ទ្វីបអាមេរិកខាងត្បូង (South American Cup) នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង បានប្រកាសថាក្រុម Chapecoense គឺជាជើងឯកនៃការ​ប្រកួត​ចុងក្រោយឆ្នាំ២០១៦នេះ ទៅតាមអ្វីដែលបានស្នើសុំពីសំណាក់ក្រុម Atletico National ដែលជា​គូប្រកួត ហើយបន្ថែមពីលើនេះ ក្រុមដែលបានជួបសោកនាដកម្មដ៏គួរឲ្យរន្ធត់មួយនេះ ក៏នឹងទទួលបានរង្វាន់​ជាទឹកប្រាក់ចំនួនពីរលានដុល្លារអាមេរិក ជាមួយនិងឱកាសចូលរួមការប្រកួត Copa Libertadores de America ផងដែរ។ នេះបើតាមទីភ្នាក់ព័ត៌មាន EBC របស់ប្រទេសប្រេស៊ីល។

គួរបញ្ជាក់ដែរថាយន្តហោះ ដែលដឹកក្រុមកីឡាករបាល់ទាត់ក្លឹប Chapecoense បានធ្លាក់កាលពីយប់​ថ្ងៃចន្ទសប្តាហ៍មុន​ ខណៈពេលដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដើម្បីប្រកួតយកពានជាមួយនឹងក្រុម Atletico National ក្នុងរយៈពេលពីរថ្ងៃ នៅក្នុងវគ្គបញ្ចប់ហើយ​មនុស្សសរុបចំនួន ៧១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយក្នុងចំណោមអ្នកដែលនៅ​រស់រានមានជីវិតទាំង ០៦នាក់មានកីឡាករក្លឹប Chapecoense តែបីនាក់ប៉ុណ្ណោះ៕

*យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល ធ្លាក់ និងផ្ទុះឆេះ ផលិតនៅប្រទេសណា និងមានតម្លៃប៉ុន្មាន?

-វីដេអូ មុនសោកនាដកម្ម ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករប្រេស៊ីល អស់ជិតមួយក្រុម " ខ្លោចចិត្ត :( "

-ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី

ប្រភព ៖ ស៊ិនហួរ/ហ្វីហ្វា