កូរ៉េ៖ តារាសម្តែងកូរ៉េ ដ៏ល្បីល្បាញ Goo Hye Sun ថ្មីៗនេះ បានបង្ហាញរូបភាព មួយសន្លឹករបស់ខ្លួន ជាតារារូបសង្ហា Ahn Jae Hyun ក្នុងខ្សែភាពថ្មី Blood ។

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា តារារូបស្រស់វ័យ ៣០ឆ្នាំ នាង Goo Hye Sun បានបង្ហោះរូប មួយសន្លឹក ជាមួយ Ahn Jae Hyun ក្នុង Twitterរបស់ខ្លួន ក្នុងរឿង Blood ដែលតារាទាំងពីរថត ជាមួយគ្នា ហើយក្នុងរូបភាពនេះ តារាទាំងពីរ នៅក្នុងបន្ទប់ពិសោធន៍ ក្នុងឯកសណ្ឋានពេទ្យ កាន់កាបូបឈាម និងបៀមទុយយោឈាមជាប់នឹងមាត់ ហាក់បីដូចអ្នកទាំងពីរកំពុងតែ បឺតឈាមជាមួយគ្នា ។

គួរបញ្ជាក់ថា Blood ជាខ្សែភាពយន្តថ្មី របស់ទូរទស្សន៍ KBS2 ដែល Goo Hye Sun និងតារាវ័យ២៨ឆ្នាំ Ahn Jae Hyun ដើរតួ ជាគ្រូពេទ្យវះកាត់ដ៏ជំនាញ និងជួយសង្គ្រោះជីវិតមនុស្ស ហើយអាថ៌កំបាំង ដែលគួរឲ្យព្រឺព្រួច ក្នុងរឿងនេះ គឺដុកទ័រ Ahn Jae Hyun ជាបីសាចជញ្ជក់ឈាម ។ រឿងនេះ នឹងចាប់ផ្តើមបញ្ចាំង នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល