កំសាន្ត ៖ មានដែលធ្លាប់ស្រមៃថា ខ្លួនអ្នកអាចរស់នៅក្នុងថ្ងៃតែមួយ ដដែលៗម្តងហើយម្តងទៀត ដោយមិនបន្តទៅថ្ងៃថ្មីទៀតទេ? មិនចាំបាច់ស្រមៃទេ ព្រោះនាងបានជួបផ្ទាល់ហើយ ដោយនាងកំពុងរស់នៅ ក្នុងថ្ងៃចុងក្រោយរបស់នាង ដដែលៗដោយមិនបន្តទៅថ្ងៃថ្មីសោះឡើយ។ មកជួបជាមួយ Sam (សម្តែងដោយ Zoey Deutch) ដែលនាងមានអ្វីគ្រប់យ៉ាងដែលយុវតីជាច្រើនចង់បាន ដូចជាមានកេរ្តិ៍ឈ្មោះ មិត្តប្រុសសង្ហា ស្ថានភាពរស់នៅល្អ មិត្តភក្តិរីករាយ គ្រួសារសុខសាន្ត និងក្តីសុខពេញបរិបូរណ៍។ តែក្រៅពីរឿងអស់នេះ ជីវិតនាងក៏មិនសូវគួរឱ្យទាក់ទាញដែរ។ នាងជាមនុស្ស នៅក្នុងក្រុមស្រីៗសិស្សវិទ្យាល័យ ដែលហ៊ានធ្វើឱ្យជីវិតអ្នកដែលខុសពីនាង ប្រែទៅជានរក។ រឿងចម្លែកដែលកើតឡើងចំពោះនាង គឺតម្រូវឲ្យនាងស្វែងរកការពិត ចំពោះរាល់កំហុស ដែលនាងបានសាងមុនពេលដែលនាងស្លាប់ ដោយជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរដែល នាងត្រូវបង្ខំឱ្យរស់នៅថ្ងៃចុងក្រោយរបស់នាង ចំនួន 7ដងឡើងវិញ ដើម្បីកែប្រែរឿងរ៉ាវនាង។ នាងព្យាយាមយល់ពីអ្វីដែលកើតលើខ្លួននាង ហើយយល់ឱ្យកាន់តែច្បាស់ពីខ្លួននាង និងអ្នកដទៃ។ នៅក្នុងដំណើរការនោះ Sam ចាប់ផ្តើមវិវត្តខ្លួន ចាប់ផ្តើមរៀនពីរបៀបធ្វើជាមនុស្សល្អ ហើយយល់ស្របតាមព្រេងវាសនានាង។ សាច់រឿងនេះតំណាលដោយ Sam ផ្ទាល់ ហើយសាច់រឿងដ៏កម្សត់នេះផ្អែកលើប្រលោមលោកយុវវ័យពីឆ្នាំ 2010 ដោយ Lauren Oliver ហើយធ្វើតាមបែបបទរបស់រឿង Groundhog Day ដែលជាវដ្តនៃរឿងរ៉ាវជីវិត ។

ចង់ដឹងថាការរស់នៅដដែលៗនោះមានភាពប្រែប្រួលអ្វីខ្លះសម្រាប់ជីវិតនាង កុំភ្លេចមកទស្សនាខ្សែភាពយន្ត “គ្មានទេថ្ងៃស្អែក ឬ Before I Fall ” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ប្រភព ៖ Westec Media Limited