CamNews

លេចចេញ បេក្ខភាព កង្កែបខ្ជិល ប្រចាំ ឆមាស សុំដោយសារ ត្រីមាស តាមរយៈ តោងជិះ ពីលើ

ចម្លែកៗ & ស្ទើរតែមិនគួរអោយជឿ ៖ ប្រជុំរូបភាព តែពីរសន្លឹកខាងក្រោមនេះ ត្រូវបានរកអោយឃើញ ថាមានការពេញនិយមជាខ្លាំង  នៅតាម  ប្រព័ន្ធអ៊ិនធើណេត  សហគមន៍អន្តរជាតិ ពោល បណ្តាសត្វ កង្កែបឆ្លាតវៃ ពីរក្បាល  និយាយពីថា  ជាមួយនឹងគំនិត   ខ្ជិលច្រអូស របស់ខ្លួន នាំអោយវាបែកគំនិត ទៅទំ និង តោង   ពីលើសត្វត្រីមាស    ដើម្បីសុំដោយសារផង នេះបើយោងតាមការដកស្រង់ អត្ថបទ ផ្សាយពីគេហទំព័រសារព័ត៌មានប្លែក​បរទេស ដឹមីរ័រ ។

សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា រូបថត ពីរសន្លឹកខាងក្រោមនេះ​ គឺជាស្នាដៃ ប្រមាញ់រូបពី សំណាក់ លោកយាយ Gran Andree Siwad មានវ័យ ៧០ ឆ្នាំ ពោល ខណៈបានឃើញ ប្រការចម្លែក ដ៏កម្រ និងនឹកស្មានមិនដល់ នៅក្នុងស្រះ សួនច្បារ ក្រោយផ្ទះរបស់គាត់ យ៉ាងដូច្នេះ គាត់ក៏បានស្ទុះ ថតរូបតែម្តង ខណៈវត្តមាន កង្កែបឆ្លាតវៃ ធ្វើរឿងដ៏កម្រមួយនេះ បានកើតឡើង នៅក្នុងស្រះ ក្រោយ ផ្ទះលោកយាយ មានទីតាំងស្ថិតនៅ តំបន់ Dorset ភាគនិរតី ប្រទេស អង់គ្លេស ។

កាលបើ ប្រទះឃើញរឿងដ៏ចម្លែកនេះហើយ អ្នកជិតខាងផ្ទះលោកយាយ ក៏បាននាំគ្នា ផ្អើលមកមើល ផងដែរ ស្របពេលដែល​ បណ្តាចៅៗរបស់លោកយាយ   ជាម្ចាស់  ត្រីមាស  និង កង្កែបទាំងនេះ បាន មើលឃើញរូបភាពហើយ ពួកគេបានលាន់មាត់ព្រមៗគ្នា អោយដឹងថា វាពិតជាមិនគួរអោយជឿ និង នឹកស្មានមិនដល់ ខណៈវាគឺជារឿង គួរអោយអស់សំណើចហួស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ