កណ្តាល ៖ យុវជនម្នាក់ ត្រូវឪពុកយុវតី រងគ្រោះ មកដាក់ពាក្យ បណ្តឹងដោយ ចោទប្រកាន់ថា បានធ្វើសកម្មភាព ចាប់រំលោភកូនស្រី របស់គាត់ បានសម្រេចម្តង កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ការដែលឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹង ឪពុក យុវតីរង គ្រោះឈ្មោះ កែវ យ៉ុង អាយុ៤៧ឆ្នាំ ដោយបានចោទ ប្រកានជនសង្ស័ថា បានធ្វើសកម្មភាព ចាប់រំលោភ លើកូនស្រីរបស់របស់គាត់រហូតបានសម្រេច។

នគរបាលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ យ ស ស ភេទស្រី អាយុ១៤ឆ្នាំមាន មុខរបរសិស្សរស់នៅភូមិ ឃុំកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ខឹម សុភ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកសិករ នៅភូមិចេតិយថ្មី.ឃុំវិហារលួង.ស្រុកពញាឮ. ។

នគរបាលបានបន្តទៀតថា បើយោងតាមជនរងគ្រោះ បានបំភ្លឺថា ជនសង្ស័យខាងលើ បានចាប់រំលោភ ខ្លួនរហូត បានសំរេច នៅចំណុចមុខម៉ុងខ្មោច ខាងលិចភូមិចេតិយ ឃុំវិហារលួង ស្រុកពញាឮ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ទៅតាផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល