កំសាន្ត ៖ បន្ទាប់ពីលេចធ្លាយវីដេអូមួយដែលនាង Margie rasri ខលទៅសាកសួរមិត្តជិតរបស់នាង ដើម្បីសុំឲ្យពួកគេធ្វើជាអ្នកកំដរនៅថ្ងៃមង្គលការរបស់ខ្លួន ហើយនៅក្នុងវីដេអូនោះគឺនាងបានសួរ Yaya និង Mint Chalida ព្រមទាំង P'wan ប៉ុន្តែបែរជាមិនឃើញខលទៅសួរ នាង Kimberly ទើបធ្វើឲ្យអ្នកគាំទ្រមានការងើយឆ្ងល់មែនទែន ព្រោះតារានាង Margie rasri និងមិត្តស្រីលោក Mark prin គឺជាមិត្តជិតដិតជាមួយគ្នា ។

យោងតាមការចុះផ្សាយរបស់តាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្វីត្បិតតែនៅក្នុងវីដេអូនោះមិនបានឃើញតួស្រីក្នុងរឿង "ម្ចាស់ស្នេហ៍ក្នុងសុបន្តិ" សុំនាង Kimberly ធ្វើជាអ្នកកំដរក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែសង្ឃឹមថា នឹងមានវត្តមានតារាស្រីកូនកាត់អាល្លឺម៉ង ធ្វើជាអ្នកកំដរនៅក្នុងមង្គលការនោះ ។

គួរបញ្ជាក់ឲ្យដឹងថា អនាគតកូនកំលោះរបស់តារាសម្តែងថៃរូបនេះគឺ លោក Pok Chirathivat ដែលជាកូនប្រុសសេដ្ឋីដែលមានប្រាក់រាប់លាន និងជាអ្នកមានឈ្មោះល្បីម្នាក់ នៅក្នុងប្រទេសថៃ ៕

នាង Margie rasri និងអនាគតស្វាមីគឺលោក Pok Chirathivat

កំពូលតារាសម្តែងស្រីជនជាតិថៃ កូនកាត់អាល្លឺម៉ង នាង Kimberly

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook