CamNews

ស្រណោះ​ណាស់!​ ក្មេងតូចៗ​ ៣នាក់បងប្អូន បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនឪពុកម្តាយ ជាប់ពាក់ព័ន្ធគ្រឿងញៀន

(ឧត្តរមានជ័យ)៖ កម្លាំង​នគរបាល​ស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប្តីប្រពន្ធរួចបញ្ជូនទៅ​សាលាដំបូងខេត្តឧត្តរមានជ័យ ដោយជាប់ពាក់ពន្ធ័ នឹងគ្រឿងញៀន ​ព្រឹកថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០១៦កន្លងទៅនេះ បាន​ទុក​​កូនៗតូច៣នាក់ គ្មានទីពឹងនៅឯកកោ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង​។

ក្មេងតូចៗដែលគ្មានទីពឹងនោះ ទី១-ឈ្មោះ ភឹម លាងហេង ភេទស្រី​ អាយុ១៤ឆ្នាំ ជាកូនច្បង ទី២-ឈ្មោះ ភឹម សុផាន់ណា​ ភេទស្រីអាយុ៥ឆ្នាំ និងទី៣-ឈ្មោះ ភឹម សុភត្រ្តា ភេទប្រុស អាយុជាង១ខួប​។

​ប្អូនស្រី​ ភឹម លាង​ហេង​ បានរៀបរាប់ទាំងក្តុកក្តួល​ស្ទើរតែស្រែកយំ ​ថានាងជួបការលំបាកណាស់ ដោយត្រូវមើលថែទាំប្អូនៗទាំងយប់ ទាំងថ្ងៃ វាយំស្រែករកម្តាយ ​និងឪពុក​ ដោយមិនបានដេកពួន ហើយរូបនាង បានបាត់បង់ការសិក្សាថែមទៀតផង រូបនាង និងប្អូនបានលើដៃសុំអំពាវនាវ ដល់ស្ថាប័ន​តុលាការ​ ជាពិសេស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួយអន្តរាគមន៍​ មេត្តា​សុំដោះលេងម្តាយ​របស់នាង​ មកវិញដើម្បីមក គ្រប់គ្រងកូនៗ តែឪពុកបើរូបគាត់មានទោសកំហុសនោះ ចាត់ការតាមច្បាប់ទៅចុះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​